samsung-banner
adverise with khmeread

ថ្ងៃមុន​មាន​រហស្សនាម​ជា "​បុរស​ដើមឈើ​" ថ្ងៃនេះ​បុរស​បង់​ក្លា​ដែ​ស​ក្លាយជា​មនុស្ស​ធម្មតា​នឹង​គេ​វិញ​ហើយ​

Composite picture bangladeshi tree man

    ​យោងតាម​ប្រភពព័ត៌មាន Channel News Asia ចុះផ្សាយ​ថ្ងៃ​សុក្រ​នេះ​បានឱ្យដឹងថា បុរស​ជា​ឪពុក​ម្នាក់ ដែលមាន​រហស្សនាម "​បុរស​ដើមឈើ​" ដោយសារ​ដៃជើង​គ្របដណ្តប់​ដោយ​សាច់​ដុះ​ដូច​ឫស​ឈើ ឆាប់ៗ​នេះ​នឹង​ចេញពី​មន្ទីរពេទ្យ បន្ទាប់ពី​ការព្យាបាល​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ជំងឺ​ចម្លែក​បំផុត​មួយ​លើ​ពិភពលោក​។ 

​    ​លោក Abul Bajandar បានទទួល​ការវះកាត់​យ៉ាងតិច ១៦ ដង​ដើម្បី​យក​សាច់​ដុះ​ទម្ងន់ ៥ គីឡូក្រាម​ចេញពី​ដៃ​និង​ជើង​របស់គាត់ តាំងពី​ពេលដែល​វេជ្ជបណ្ឌិត​បាន​ជ្រាប​ដំណឹង​អំពី​ជំងឺ​របស់គាត់​កាលពី​មួយឆ្នាំ​កន្លងទៅ​។ 

​    ​អតីត​អ្នក​បរ​ឆៃ​កែវ​អាយុ ២៧ ឆ្នាំ​រូបនេះ​គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម ៤ នាក់​ក្នុង​ពិភពលោក​ដែល​កើត​ជំងឺ​ចម្លែក​ហៅថា Epidermodysplasia Verruciformis ជា​ប្រភេទ​ជំងឺ​ហ្សែ​ន​កម្រ​បំផុត ដែល​គេ​ប្រសិទ្ធ​នាម​ថា "​ជំងឺ​បុរស​ដើមឈើ​" ដែល​បណ្តាលឱ្យ​គាត់​គ្មាន​សមត្ថភាព​សូម្បី​បីកូន​ស្រី​អាយុ​៣​ឆ្នាំ​។​

​     លោក Samanta Lal Sen អ្នកសម្របសម្រួល​ផ្នែក​វះកាត់​ប្លា​ស្ទិ​កនៅ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ដា​ក្កា បាន​និយាយថា "​ការព្យាបាល​ឱ្យ Bajandar គឺជា​ព្រឹត្តិការណ៍​គួរឱ្យកត់សម្គាល់​ក្នុង​ប្រវត្តិសាស្ត្រ​វេជ្ជសាស្ត្រ​សុខាភិបាល​"​។ 

​    ​លោក Samanta Lal Sen និយាយថា "​យើង​បានធ្វើ​ការវះកាត់​លើ​គាត់​យ៉ាងតិច ១៦ ដង​ដើម្បី​យក​សាច់​ដុះ​ចេញ​។ ដៃ​និង​ជើង​របស់គាត់​ស្ទើរតែ​ក្លាយជា​ធម្មតា​ទាំងស្រុង​។ គាត់​នឹង​ចាក​ចេញពី​មន្ទីរពេទ្យ ៣០ ថ្ងៃ​ទៀត បន្ទាប់ពី​ការវះកាត់​តូចៗ​ប៉ុន្មាន​ដង​ទៀត​ដើម្បី​ឱ្យដៃ​គាត់​មាន​រូបរាង​ស្អាតបាត​វិញ​"៕ 

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់