Facebook នឹង​ចាប់ផ្តើម​គិតលុយ​ពី​អ្នកប្រើប្រាស់​ចាប់ពី​ថ្ងៃ​សុក្រ​នេះ​ទៅ​?

    ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​បាន​ភ្ញាក់ផ្អើល​ជាខ្លាំង​នៅថ្ងៃនេះ បន្ទាប់ពី​សារ​មួយ​រំលេច​ឡើង​ថា ពួកគេ​នឹងត្រូវ​បង់ប្រាក់​ថ្លៃ​សេវា​ក្នុងពេល​ឆាប់ៗ​នេះ​។​

​    ​សារ​ចាប់ផ្ដើម​រីក​រាលដាល់​កាលពី​ថ្ងៃ​សៅរ៍​មកម្ល៉េះ ដោយ​ហ្វេ​ស​ប៊ុ​ក​នឹង​ក្លាយជា​បណ្ដាញ​សង្គម​គិត​ប្រាក់​ពី​អ្នកលេង​។​

​    ​អ្នកគាំទ្រ​បណ្ដាញ​សង្គម​មួយ​នេះ​បន្ទាប់មក​ត្រូវ​រុញ​សារ​នេះ​ចែ​កតៗ​គ្នា​ទៅ​មនុស្ស ១០ ផ្សេងៗ​ទៀត ដើម្បី​ចែកគ្នា​ឱ្យដឹងពី​ដំណឹង​នេះ ហើយ​បើ​មិន​ដូច្នេះ​ទេ អ្នក​នឹងត្រូវ​បង់ប្រាក់​ឱ្យ​ហ្វេ​ស​ប៊ុ​ក​។​

​    ​ក្នុង​សារ​នោះ​អះអាងថា នៅពេល​អ្នក​ផ្ញើ​សារ​នេះ​ទៅ​មនុស្ស​ផ្សេងទៀត​តៗ​គ្នា ឡូហ្គោ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកនឹង​ប្រែ​ទៅជា​ពណ៌​ខៀវ (​ជាធម្មតា​វា​មាន​ពណ៌​ប៊ៃ​តង​) ហើយ​អ្នកនឹង​នៅតែ​អាច​ផ្ញើ​សារ​នោះ​ដោយ​ឥតគិតថ្លៃ​ដដែល​។​

​    ​យ៉ាងណាមិញ ប្រសិនបើ​អ្នកទទួលបាន​សារ​នោះ​កុំ​ភ័យ វា​គ្រាន់តែ​ជា​សារ​បោក​បញ្ឆោត​ប៉ុណ្ណោះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត