Arsene Wenger និយាយថាគាត់រីករាយដែលតារាពីរដួងរបស់គាត់ចាកចេញនៅខែមករានេះ

    ​លោក Arsene Wenger បាន​ទទួលស្គាល់ថា គាត់​រីករាយ​ចំពោះ Carl Jenkinson និង Mathieu Debuchy ក្នុងការ​ចាកចេញ​នាទី​ផ្សារ​ដោះដូរ​ខែមករា​នេះ​។​

​    ​តារាបាល់ទាត់​ទាំងពីរ​រូបនេះ​បានបង្ហាញ​ខ្លួន​បាន​ត្រឹម​មួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ក្នុង​រដូវ​កាល​នេះ ហើយ Debuchy កាលពីពេល​ថ្មីៗ​នេះ​បាន​អះអាងថា គាត់​មិនបាន​ពិភាក្សា​ពី​ការបន្ត​កុងត្រា​ថ្មី​នោះឡើយ​ជាមួយនឹង​អ្នកចាត់ការ​ទូទៅ​របស់​ខ្លួន​។​

​    ​លោក Arsene Wenger បាន​និយាយ​បើកចំហ​ពី​អនាគត​ដៃគូ​ការពារ​ទាំងពីរ​នៅក្នុង​សន្និសីទកាសែត​មុន​ការប្រកួត​ឈាន​មកដល់​រវាង​កាំភ្លើង​ធំ Arsenal ប៉ះ​ជាមួយ Preston កាលពី​ថ្ងៃ​ម្សិលមិញ ហើយ​ភ្លាមៗ​នោះ​អ្នកចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ​រូបនេះ ត្រូវបាន​គេ​ចោទសួរ​ផងដែរ​ថា​តើ​គាត់​ទទួលបាន​សំណើ​ពី​ក្លឹប​នានា​ហើយ​ឬ​នៅ​សម្រាប់​កីឡាករ​ទាំងពីរ គាត់​បាន​និយាយ​មិនទាន់មាន​តម្រុយ​នៅឡើយ​ទេ​។​

​    ​ប៉ុន្តែ​ពេលដែល​គេ​ចោទ​សួរថា​តើ គាត់​នៅតែ​រីករាយ​ឬ​សម្រាប់​ការចាកចេញ​របស់​អ្នក​ទាំងពីរ គាត់​បាន​ឆ្លើយតប​ទៅវិញ​ថា "​ច្បាស់​ជា​សប្បាយចិត្ត យើង​នឹង​ឃើញ​ទាំងអស់គ្នា​"​។​

​    ​Wenger ក៏បាន​បន្ថែម​ទៀតផង​ដែរ​ថា មិនមាន​ការផ្ទេរ​ចូល​ថ្មី​អ្វី​នោះឡើយ​សម្រាប់​បច្ចុប្បន្ន ប៉ុន្តែ​គាត់​មិនបាន​បដិសេធ​ទាំងស្រុង​នោះទេ​ក្នុងការ​ចាកចេញ​ពី​ទីផ្សារ​ខែមករា​នេះ​៕

 

1 adverise with khmeread
ប្រភព៖ Mirror

មតិយោបល់