adverise with khmeread 2

Mascherano ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​មួយឆ្នាំ​ពីបទ​បន្លំ​ពន្ធ​

​កីឡាករ Javier Mascherano របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយឆ្នាំ​និង​ពិន័យ​ជា​ប្រាក់ ៨១៥.០០០ អឺរ៉ូ​ពីបទ​ល្មើស​ពន្ធ​ចំនួន​ពីរ​ករណី​។​

​ទោះជា​យ៉ាងណាក៏ដោយ តារា​របស់​ក្លឹប​អ្នកមាន​បុណ្យ​រូបនេះ​ប្រហែលជា​មិន​ជាប់គុក​នោះទេ ដោយសារ​មេធាវី​របស់គេ​គឺ​លោក David Aineto បានស្នើ​បង់លុយ​នៅក្រៅ​ឃុំ​។​

​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ មនុស្ស​ដែល​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ក្រោម​ពីរ​ឆ្នាំ មិន​តម្រូវ​ឲ្យ​ជាប់គុក​ទេ ដរាបណា​ពួកគេ​បង្ក​បទល្មើស​ហិង្សា​។​

​កីឡាករ​វ័យ ៣១ ឆ្នាំ រូបនេះ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​បួន​ខែ​និង​ប្រាំបី​ខែ​សម្រាប់​បទល្មើស​ពន្ធ​ចំនួន​ពីរ​ករណី​ផ្សេងគ្នា ដែល​បាន​កើតឡើង​ក្នុង​ឆ្នាំ ២០១១ និង ២០១២​។​

​ខ្សែការពារ​អា​ហ្ស​ង់​ទីន​រូបនេះ​បាន​សង​ប្រាក់​ពន្ធ​ដែល​ជំពាក់​ចំនួន ១,៦ លាន​អឺរ៉ូ​ដល់​អាជ្ញាធរ​ពន្ធ​អេ​ស្ប៉ា​ញ​រួចហើយ មុននឹង​ទទួលទោស​៕

adverise with khmeread
ប្រភព៖ ​ដេលី​មែ​ល​

មតិយោបល់