ចិនជាវកីឡាករពីក្លឹបអឺរ៉ុបបានមួយទៀតហើយ! John Mikel Obi ពិនិត្យសុខភាពរួចរាល់ត្រៀមចូលរួមជាមួយក្រុមបាល់ទាត់ចិន

​    ​ខ្សែបម្រើ​របស់​ក្រុម​តោ​ខៀវ Chelsea កីឡាករ John Mikel Obi បានធ្វើ​តេស្ត​សុខភាព​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ខណៈដែល​គាត់​ជិត​ត្រៀម​ផ្លាស់​ទៅកាន់​ក្រុម Tianjin TEDA ក្នុង​លី​ក​កំពូល​ប្រទេស​ចិន Chinese Super League​។​

​    ​តារាបាល់ទាត់​វ័យ ២៩​ឆ្នាំ ដែល​ចំណាយពេល​ស្នាក់នៅ​ជាមួយ​តោ​ខៀវ​ជាង​រយៈពេល ១១​ឆ្នាំកន្លងមក ត្រូវបាន​គេ​រាយការណ៍​ថា​នឹង​ទទួលបាន​ប្រាក់​ឈ្នួល​តម្លៃ ១៤​ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍ ដោយ​ក្លាយទៅជា​កីឡាករ​ចុងក្រោយ​គេ​បំផុត​ដែល​បាន​ផ្លាស់​ចេញពី​តំបន់​អឺរ៉ុប​ចូលរួម​ជាមួយនឹង​ទីផ្សារ​ដោះដូរ​កីឡាករ​ដ៏​ក្តៅគគុក​របស់​ចិន​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​នី​ហ្សេ​រី​យ៉ា​រូបនេះ ក៏ត្រូវ​បាន​ទាក់ទង​ដោយ Valencia ផងដែរ ខណៈដែល Marseille និង Inter Milan ក៏បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ដូចគ្នា ប៉ុន្តែ​បច្ចុប្បន្ន Tianjin គឺជា​អ្នកឈ្នះ​ក្នុងការ​ប្រជែង​យក​រូបគាត់​៕

 

1
adverise with khmeread
ប្រភព៖ ដេលីមែល
Loading ad ...