អ្នកគាំទ្រ​ចង់ឱ្យ​ហាន់​ជី​អ៊ុន និង លោក Song Joong-ki ទាក់ទង​ស្រឡាញ់គ្នា​មែនទែន នៅក្រៅ​សាច់រឿង​

    ​រឿង​កូរ៉េខាងត្បូង​ជាច្រើន​រាប់មិនអស់​ដែល​ទស្សនិកជន​បាន​មើល ប៉ុន្ដែ​ក្នុងចំណោម​រឿង​ទាំងនោះ អ្នកគាំទ្រ​ចង់ឱ្យ​តួ​សម្ដែង Song Joong-ki និង Song hye-kyo ក្នុង​រឿង Descendants of the Sun ទាក់ទង​ស្រឡាញ់គ្នា​មែនទែន​នៅក្រៅ​សាច់រឿង​។​

​    ​យោងតាម​ការ​ស្ទាបស្ទង់​មនុស្ស​ទាំងប្រុស​និង​ស្រី​ប្រមាណ​ជា ២ ពាន់​នាក់​នៅ​អាយុ​ចន្លោះ ២០ ទៅ ៦០ ឆ្នាំ បានស្នើ​ឱ្យ​តារា​សម្ដែង​ទាំងពីរ​ដូង​មាន​ទំនាក់ទំនង​ស្នេហា​មែនទែន​។​

​    ​យោងតាម​ប្រភព The Korea Herald ប្ដី​ប្រពន្ធ​ក្នុង​រឿង Song និង Song ជា​លទ្ធផល​នៃ​ការ​ស្ទាបស្ទង់ ១៦,៣ ភាគរយ​ខ្ពស់បំផុត​គឺ​ចង់ឱ្យ​អ្នក​ទាំងពីរ​ក្លាយជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​មែនទែន​។​

​    ​គូស្នេហ៍​បន្ទាប់​ដែល​ទស្សនិកជន​កូរ៉េ​ចង់ឱ្យ​ស្រឡាញ់គ្នា​មែនទែន​ដែរនោះ​មាន Hyun Woo និង Lee Se-Young ក្នុង​រឿង Laure Tree Tailors និង​គូស្នេហ៍ Park Bo-gum និង Kim Yoo-jung ក្នុង​រឿង Moonlight Drawn by Clouds៕

Dots adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់