James Rodriguez, Pepe និង Alvaro Morata នឹងទៅទីណាខ្លះ នៅទីផ្សារទិញដូរខែមករានេះ? Zidane ចេញមកបកស្រាយ

    ​James Rodriguez, Pepe និង Alvaro Morata បាន​ក្លាយទៅជា​ប្រធានបទ​គោល​មួយ​នៃ​សន្និសីទកាសែត​របស់លោក Zinedine Zidane ដែល​អ្នកចាត់ការ​ទូទៅ​ក្រុម​អធិរាជ​ស Real Madrid រូបនេះ បាន​ច្រានចោល​ទាំងស្រុង​នៃ​ពាក្យ​ចចាមអារ៉ាម​ផ្ទេរ​ដែល​កំពុង​ហ៊ុំព័ទ្ធ​ទៅលើ​កីឡាករ​ទាំងបី​រូប​។​

​     ទន្ទឹមនឹង​ទីផ្សារ​ខែមករា​បាន​បើក វា​បានធ្វើឱ្យ​ការរំពឹងទុក​ជាច្រើន​បាន​ជះ​ទៅលើ​តារាបាល់ទាត់​មួយចំនួន​របស់​ក្រុម​អធិរាជ​ស ខណៈដែល James សាជាថ្មី​ម្តងទៀត​បានក្លាយ​ទៅជា​ប្រធានបទ​ដ៏​ក្តៅគគុក​សម្រាប់​ការជជែក​ពិភាក្សា​ទៅលើ​លទ្ធភាព​ផ្ទេរចេញ​។​

​    ​ដោយ​បញ្ជាក់​មុន​ការប្រកួត​ពាន​ខាប់​ក្នុងស្រុក Copa del Rey នាពេល​កន្លងទៅ លោក Zidane បាន​បញ្ជាក់ថា "James គឺជា​កីឡាករ​ដ៏​សំខាន់​ម្នាក់​របស់ Real Madrid​។ ខ្ញុំ​មាន​ភាពជិតស្និទ្ធ​ជាមួយនឹង James គឺ​ល្អ​ដូចដែល​ខ្ញុំ​បានធ្វើ​ជាមួយនឹង​កីឡាករ​ដៃ​ទៀត ដោយសារតែ​ពួកគេ​ទាំងអស់​គឺ​សុទ្ធតែ​សំខាន់ ហើយ​យើង​នឹង​បន្តធ្វើ​ការងារ​ជាមួយគ្នា​"​។​

​    ​Zidane ក៏បាន​លើកឡើង​ផងដែរ​អំពី​ចចាមអារ៉ាម​ទាក់ទង​ទៅនឹង Pepe ដែល​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ការផ្ទេរ​ទៅកាន់​លី​ក​កំពូល​ប្រទេស​ចិន Chinese Super League ខណៈដែល Morata ត្រូវបាន​គេ​រាយការណ៍​ថា​មិន​រីករាយ​ជាមួយ​ក្លឹប និង​សម្លឹង​ទៅលើ​ការវិលត្រឡប់​ទៅកាន់​សេះបង្កង់ Juventus វិញ​។​

​    ​Zidane បាន​បន្ថែមថា "Pepe គឺជា​កីឡាករ​របស់​យើង គឺជា​កីឡាករ​សំខាន់​ម្នាក់ ដែល​បាន​ស្ថិតនៅ​ទីនេះ​អស់ ១០​ឆ្នាំ​មកហើយ ហើយ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ជាច្រើន​។ ពេលដែល​អ្នក​សួរ​ខ្ញុំ​អំពី​ទីនេះ ហើយ​ទីនោះ ខ្ញុំ​មិន​ចាប់អារម្មណ៍​ឡើយ​។ ខ្ញុំ​ចាប់អារម្មណ៍​ទៅលើ​អ្វីដែល​នឹងត្រូវ​ធ្វើជា​មួយ​យើង​ពី​បច្ចុប្បន្ន រហូតដល់​ទីបញ្ចប់​។ វា (​ការរំពឹងទុក​ទៅលើ Morata) គឺ​មិន​នៅ​កៀក​នឹង​ការពិត​សូម្បីតែ​បន្តិច​ឡើយ​។ Alvaro គឺ​រីករាយ​នៅទីនេះ នេះ​គឺជា​ផ្ទះ​របស់គាត់ គាត់​ធ្វើការ​បានល្អ​។ គាត់​ស្ថិតនៅ​ពីក្រោយ​គម្រោង​របស់ខ្ញុំ ១០០%​។ គឺ​បែប​នេះឯង​"៕

 

1 adverise with khmeread
ប្រភព៖ Goal

មតិយោបល់