ប្រិយមិត្ត Spurs បារម្ភថា Dele Alli នឹងត្រូវ Real Madrid ទិញយក ដូច Bale

    ​Dele Alli បានបង្ហាញ​ពី​ឥទ្ធិពល​ដ៏​ទាក់ទាញ​បំផុត ខណៈដែល​មាន់​ខ្នាយ​មាស Tottenham Hotspur បានបញ្ចប់​ក្តី​សុបិន​បំបែក​កំណត់ត្រា​ឈ្នះ ១៤​លើក​ជាប់ៗ​គ្នា​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League របស់​តោ​ខៀវ Chelsea​។ ទម្រង់​លេង​ដ៏​លេចធ្លោរ​របស់គាត់​បានធ្វើ​ឱ្យ​មានការ​ទស្សន៍ទាយ​ពី​អនាគត​របស់គាត់ ប៉ុន្តែ​វា​ក៏បាន​បង្កឱ្យមាន​ការព្រួយបារម្ភ​ដ៏​ធ្ងន់ធ្ងរ​ផងដែរ​ពី​ប្រិយមិត្ត​មាន់​ខ្នាយ​មាស​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អង់គ្លេស​វ័យ ២០​ឆ្នាំ​រូបនេះ ត្រូវបាន​ផ្សាភ្ជាប់​ភ្ជាប់​ទៅនឹង​ការផ្ទេរ​ទៅកាន់​អធិរាជ​ស Real Madrid ដោយ​ដំណឹង​នេះ​បាន​ផ្សាយ​ពាសពេញ​បណ្តាញ​ព័ត៌មាន​នានា​ក្នុង​តំបន់​អឺរ៉ុប ហើយ​ទម្រង់​លេង​របស់គាត់​ពេល​ប៉ះ​ជាមួយនឹង Chelsea ដែល​ឈរ​នៅ​កំពូល​តារាង​លី​ក​អង់គ្លេស បាន​បន្ថែម​ការព្រួយបារម្ភ​កាន់តែ​កើនឡើង​សម្រាប់​ប្រិយមិត្ត Spurs ។​

​    ​Alli បាន​ស៊ុត​បញ្ចូល​ទី​ទាំងពីរ​គ្រាប់​ក្នុងការ​ប្រកួត​ជ័យជម្នះ ២-០ ទៅលើ​ដៃគូ​ប្រជែង​រួម​តំបន់​ទីក្រុង​ឡុង​ដ៍​របស់​ពួកគេ ដែល​បច្ចុប្បន្ន​គាត់​អាច​ស្វែងរក​គ្រាប់​បាល់​សរុប​បាន​ចំនួន ២០​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ៥២​លើក​ក្នុង​លី​ក​សម្រាប់ Spurs ក្នុងនាម​ជា​ខ្សែបម្រើ​។​

​    ​ទម្រង់​លេង​ដ៏​ល្អឥតខ្ចោះ បានចេញ​ជា​លទ្ធផល​នៃ​ពាក្យ​ចចាមអារ៉ាម​ផ្ទេរ​ទៅកាន់ Real Madrid ហើយ​ថែមទាំង​ធ្វើឱ្យ​ក្រុម​អ្នកគាំទ្រ​បាល់ទាត់​ក្នុង​តំបន់​អឺរ៉ុប​ជាច្រើន​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​របស់​ពួកគេ​ចូលទៅ​ជជែក​ជា​សារ​ធាណៈ ជាមួយនឹង​ភាព​ស្លន់ស្លោ​អំពី​លទ្ធភាព​នៃ​ការចាកចេញ​ដែល​នឹង​អាច​កើតឡើង​ឆាប់ៗ​នេះ​៕

 

1 adverise with khmeread
ប្រភព៖ Goal

មតិយោបល់