តារា K-Pop ៧ គូ​នេះ​ជា​បងប្អូន​ចេញពី​គ្រួសារ​តែមួយ តែ​គ្មាន​ទស្សនិកជន​ណា​ដឹង​ទាល់តែសោះ

    ​ទេពកោសល្យ​និង​សម្រស់​របស់​តារា​កូរ៉េ​គឺ​ប្រៀបដូចជា​ហ្សែ​ន ឬ​ទេពកោសល្យ​តាំងពី​តូច​ទៅហើយ​ក្នុងប្រទេស​កូរ៉េខាងត្បូង​។​

​    ​វិស័យ​កម្សាន្ត​ប្រទេស​កូរ៉េខាងត្បូង​ត្រូវបាន​គេ​ស្គាល់​ដោយសារតែ​គ្រួសារ​នីមួយៗ​គឺ​ប្រជុំ​សុទ្ធតែ​តារា​ល្បីៗ​ក្នុង​គ្រួសារ​របស់​ពួកគេ ដោយ​ខ្លះ​ជា​តារាចម្រៀង និង​ខ្លះទៀត​ជា​តារា​សម្ដែង​។ ហើយ​អ្នកគាំទ្រ​ជាច្រើន​ប្រហែលជា​មិនដឹង​ទេ​ថា តារា​ល្បីៗ​ទាំង​ប៉ុន្មាន​រូបនេះ​គឺ​ចេញពី​គ្រួសារ​តែមួយ និង​ជា​ប្អូនបង្កើត​។​

​    ​វេ​ប​សាយ Koreaboo បានបង្ហាញ​បញ្ជី​ឈ្មោះ​តារា​ទាំងអស់ ដែលជា​បងប្អូន​បង្កើត បងប្អូន​ថ្លៃ និង​បង​ប្អូនធម៌​នឹង​គ្នា​៖

​    ​១. Kang Dong Won និង Gong Yoo ជា​បងប្អូន​ធម៌​នឹង​គ្នា​។​


​    ​២. Choi Myung Gil ជា​មីង​បង្កើត​របស់ Kwon Yool​។​


​    ​៣. Han Hye Jin និង Kim Kang Woo ជា​បងប្អូន​សាច់ថ្លៃ​នឹង​គ្នា​។​


​    ​៤. Yoo Heeyeol និង Shin Bora ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​។​


​    ​៥. Yuri សមាជិក​ក្រុម Girls Generation និង​តារា​ម៉ូ​ដែល Vivian Cha ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​។​


​    ​៦. Yook Joongwan និង Yook Seongjae ជា​បងប្អូន​ឪពុក​តែមួយ​។​


​    ​៧. Lee Jang Woo និង Hwanhee ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​៕

adverise with khmeread

អ្នកនឹងចូលចិត្ត