ឪពុកចុង​ចិញ្ចឹម​កូនស្រី​តាំងពី​តូច​ដល់​ធំ​! ១៦ ឆ្នាំក្រោយ​នាង​ប្រគល់​លិខិត​មួយ​ឱ្យ​ឪពុក យំ​ទាំងពីរ​នាក់​

    ​គ្រួសារ​របស់លោក Jay Page ដឹង​យ៉ាងច្បាស់​ថា​ត្រូវធ្វើ​ដូចម្តេច​ចំពោះ​ខួបកំណើត​របស់គាត់ ដើម្បីឱ្យ​ថ្ងៃកំណើត​នោះ​ក្លាយជា​ថ្ងៃ​មិនអាច​បំភ្លេចបាន​សម្រាប់​គាត់​។​

​    ​ដើម្បី​អបអរ​ថ្ងៃ​ខួបកំណើត Jay គ្រួសារ​របស់គាត់​បាន​ឈរ​ហ៊ុំព័ទ្ធ​គាត់ ខណៈដែល​គាត់​កំពុងបើក​កាដូ​ជា​បន្តបន្ទាប់​។ គាត់​និយាយ​អរគុណ​គ្រប់គ្នា ខណៈដែល​គាត់​រង់ចាំ​កាដូ មកជា​បន្តបន្ទាប់​។​

​    ​នៅពេល​បើក​ដល់​កាដូ​របស់​កូនស្រី ដែល​មិនមែនជា​កូនបង្កើត​របស់ខ្លួន Jay នឹកស្មានថា​វា​អាចជា​សញ្ញាប័ត្រ​បញ្ចប់​ការសិក្សា​របស់​នាង​។​

​    ​មុននឹង​បើក​ប្រអប់​កាដូ​នោះ មាន​ចាន​ប្រាក់​មួយ​និង​មាន​សរសេរ​អក្សរ​នៅលើ​នោះ ប៉ុន្ដែ​វា​មិនបាន​ធ្វើឱ្យ​គាត់​ភ្ញាក់ផ្អើល​នោះទេ​ព្រោះ​វា​គឺជា​ការ​ជូនពរ​គាត់​ប៉ុណ្ណោះ​។ បន្ទាប់មកទៀត​គាត់​បាន​ហែក​កាដូ​នោះ និង​បានឃើញ​ស្រោមសំបុត្រ​ធំ​មួយ គាត់​មានការ​ងើ​ង​ឆ្ងល់ និង​ភាន់ភាំង​យ៉ាងខ្លាំង​។ បន្ទាប់មកទៀត នៅពេល​គាត់​បើក​សំបុត្រ​ក្រដាស​នោះ ស្រាប់តែ​ទឹកភ្នែក​របស់គាត់​ហូរ​ដូច​គេ​ចាក់ទឹក​។​

​    ​ពិតណាស់​គាត់​បានទទួល​ក្រដាស​សំបុត្រ​សុំ​ធ្វើជា​ឪពុក​ស្របច្បាប់​របស់​នាង​។ អ្វីដែល Jay ត្រូវធ្វើ​គឺ​គ្រាន់តែ​ស៊ី​ញ៉េ​លើ​ក្រដាស់​នោះ​ដើម្បី​ទទួលបាន​សិទ្ធិ​ធ្វើជា​ឪពុក​ស្របច្បាប់​របស់​កូនស្រី​គាត់​។​

​    ​ពិតណាស់ គ្មាន​អ្វីដែល​រំភើប​ជាង​កូនចុង ដែល​យើង​ខំ​ចិញ្ចឹម​ថែ​ដូច​កូនបង្កើត​របស់ខ្លួន សុំ​យើង​ធ្វើជា​ឪពុក​ស្របច្បាប់​នោះទេ​។ ហើយ​នៅលើ​លោក​នេះ​ក៏​មិនមាន​ឪពុកចុង​ដែលមាន​ចិត្តធម៌​បែបនេះ​ច្រើន​នោះដែរ​៕

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់