រដ្ឋាភិបាលចិនគ្រោងរឹតត្បិតលើក្លឹបចិនដែលចំណាយខ្ពស់លើកីឡាករបរទេស

          ដោយសារតែ​ក្លឹបចិន​មួយចំនួនបាន​ចំណាយ​ប្រាក់​ច្រើន​សន្ធឹកសន្ធាប់​ពេក​ទៅលើ​កីឡាករ​បរទេសនាពេល​ថ្មីៗ រដ្ឋាភិបាល​ចិន​គ្រោង​ត្រួតពិនិត្យ​និង​ដាក់​កំហិត​លើសកម្មភាព​ទាំង​នេះ។​

          កាឡូស តេវ៉េស (Carlos Tevez) បានចុះកិច្ច​សន្យា​លេង​ឲ្យ​ក្លឹប Shanghai Shenhua ជាមួយនឹងប្រាក់ឈ្នួល​ ៦១៥.០០០​ផោន​ក្នុង​មួយសប្តាហ៍​ ខណៈ​ក្លឹប Shanghai SIPG បាន​ចំណាយ​ប្រាក់​៦០​លានផោន​ទៅលើ​កីឡាករ​ឆេលស៊ី អូស្កា (Oscar) ។

          នៅពេល​នេះ ស្ថាប័ន​គ្រប់គ្រងវិស័យកីឡាករ​កំពូល​របស់ចិន​បាន​ចោទ​ប្រ​កាន់​ក្លឹបបាល់ទាត់ទាំង​នោះថា បាន​ចំណាយ​ប្រាក់ច្រើន​ហួស​ហេតុ​ទៅ​លើ​កីឡា​ករ​បរទេស​ជាជាង​វិនិយោគទៅលើ​ការ​អភិវឌ្ឍ​យុវជន​ក្នុងស្រុក។ វិធានការណ៍​ថ្មី​នេះ នឹង​ទប់​ស្កាត់កិច្ច​ព្រមព្រៀង​ផ្តល់​ប្រាក់ឧបត្ថម្ភ​បន្ថែម​ កិច្ច​សន្យា​ស្រមោល និង​ការរំលោភបំពាន​ផ្សេងៗទៀត។​

          ការចំណាយ​ដ៏ច្រើន​សន្ធឹកសន្ធាប់​របស់ក្លឹបនៅ​ក្របខណ្ឌ Chinese Super League ធ្វើ​ឲ្យ​មាន​ការបារម្ភ​នៅ​តំបន់​អឺរ៉ុប ហើយ​​លោក អាសេន វែងហ្គើ (Arsene Wenger) ធ្លាប់​និយាយថា ឥទ្ធិពល​ហិរញ្ញវត្ថុ​របស់ពួកគេ​គឺជា​កា​រគំរាម​កំហែង​ចំពោះ​ក្របខណ្ឌ​ព្រីមីញ៉េ​លីក៕

adverise with khmeread
ប្រភព៖ Mirror