samsung-banner
adverise with khmeread

ក្រុម​បុរាណ​វិទូ​រកឃើញ​ដាវ​អាយុ ២.៣០០ ឆ្នាំ​ក្នុងប្រទេស​ចិន ហើយ​វា​នៅតែ​ភ្លឺរលោង​ស្អាត និង​មុត​ស្រួច​ដដែល​

3bd8529100000578 0 image a 11 1483549300210

    ​បុរាណ​វិទូ​ចិន​ជាច្រើន​មានការ​ភ្ញាក់ផ្អើល ដែល​ដាវ​បុរាណ​មួយ​ពួកគេ​បាន​រកឃើញ​នៅ​ល្អឥតខ្ចោះ​ដដែល​។​

​    ​កាលពី​ថ្ងៃ​សុក្រ​ទី​៣០​ធ្នូ​ឆ្នាំ​២០១៦ អ្នកជំនាញ​បាន​ទាញ​ដាវ​ចេញ​មកពី​ស្រោម​របស់​វា ហើយ​ដាវ​អាយុកាល ២.៣០០ ឆ្នាំនេះ​នៅតែ​ភ្លឺ​ស្អាត​ដដែល​។​

​    ​អាវុធ​បុរាណ​នេះ​ត្រូវបាន​គេ​រកឃើញ​ក្នុង​ផ្នូរខ្មោច​បុរាណ​មួយ​ក្នុង​ខេត្ត​ហឺ​ណាន ភាគ​កណ្ដាល​ប្រទេស​ចិន​។​

​    ​ដាវ​នេះ​ត្រូវបាន​រកឃើញ​ដោយ​បុរាណ​វិទូ​ជាច្រើន​នាក់​មកពី​វិទ្យាស្ថាន Institute of Cultural Relics and Archaeology ដោយ​ជឿថា​ដាវ​នេះ​មកពី​បណ្តា​រដ្ឋ​ដែល​កំពុង​ធ្វើសឹក​ចម្បាំង​នៅ​ប្រទេស​ចិន​ក្នុងអំឡុង​ឆ្នាំ ៤៧៥ មុន​គ​.​ស​. ដល់​ឆ្នាំ ២២១ មុន​គ​.​ស​.​។​

​    ​វា​ត្រូវបាន​រក្សាទុក​ក្នុង​ផ្នូរខ្មោច​អ្នក​ចម្បាំង​នៅ​ដៃ​ខាងឆ្វេង​។ បុរាណ​វិទូ​បាន​រកឃើញ​ដាវ​នោះ នៅពេល​បើក​ផ្នូរ​ក្នុង​មន្ទីរពិសោធន៍ ដែល​ផ្នូរខ្មោច​ទាំងនោះ​ជីក​មកពី​ប្រាសាទ​មួយ​ក្នុង​ទីក្រុង Chengyang​។​

​    ​បន្ទាប់ពី​ដក​ដាវ​យ៉ាង​ប្រុងប្រយ័ត្ន​ចេញពី​ផ្នូរខ្មោច បុរាណ​វិទូ​បាន​លាង​សម្អាត​វា​នៅ​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៦​។​

​    ​លោក Wu Zhijiang អ្នកដឹកនាំ​ការស្រាវជ្រាវ​បាន​និយាយថា ផ្នូរ​បុរាណ​មកពី​អាណាចក្រ​ឈូ (Chu) ត្រូវបាន​កប់​បាត់​ក្នុង​ភក់ ដូច្នេះ​ដាវ​នេះ​មិន​ងាយ​ច្រែះ​ស៊ី​នោះឡើយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់