samsung-banner
adverise with khmeread

បាក់ស្បាត​ជាមួយ​សម្ពាធ​នៅ EPL? Pep Guardiola និយាយថា​ទីបញ្ចប់​នៃ​អាជីព​របស់គាត់​បានចាប់ផ្តើម​ហើយ​

Pepguardiola cropped ffu9wm8z6opg1hvuhpns0qogd

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​មេឃ​ខៀវ Manchester City លោក Pep Guardiola មាន​អារម្មណ៍​ថា ទីបញ្ចប់​នៃ​អាជីព​ជា​អ្នកដឹកនាំ​ទូទៅ​របស់គាត់​គឺ​ខិតជិត​មកដល់​ហើយ​។​

​    ​អ្នកចាត់ការ​ទូទៅ​វ័យ ៤៥​ឆ្នាំ​រូបនេះ មាន​សុពលភាព​កុងត្រា​ស្នាក់​រយៈពេល​បី​ឆ្នាំ​នៅលើ​ទឹកដី Etihad Stadium ប៉ុន្តែ​គាត់​មិនបាន​សម្លឹងមើល​ទៅលើ​លទ្ធភាព​ឆ្ងាយ​ហួស​ពី​នោះឡើយ​។​

​    ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នកចាត់ការ​ទូទៅ​ល្អ​បំផុត​មួយរូប​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​គាត់​អាច​លើក​ពាន​សរុប​ចំនួន​២២ ជាមួយនឹង Barcelona និង Bayern Munich ចាប់តាំងពី​គាត់​បាន​ចាក​ចេញពី​ក្លឹប Barcelona B កាលពី​ឆ្នាំ ២០០៧​។​

​    ​ប៉ុន្តែ ទោះបីជា​បច្ចុប្បន្នកំពុង​នៅ​ដំណាក់​ដំបូង​នៃ​អាជីព​របស់គាត់​នៅឯ​ទឹកដី​មេឃ​ខៀវ​ក្តី ក៏ប៉ុន្តែ Guardiola និយាយថា គាត់​បានមក​ដល់​ទីប​ញ្ច​ប់​នៃ​អាជីប​របស់គាត់​បាត់ទៅ​ហើយ​។​

​    ​ដោយ​បញ្ជាក់​ទៅកាន់​ទូរ​ទ្ស​សន៍ NBC Sports លោក Guardiola បាន​និយាយថា "​ខ្ញុំ​នឹង​នៅឯ​ទឹកដី Manchester សម្រាប់​រយៈពេល​បី​រដូវ​កាល​ទៀត ប្រហែលជា​ច្រើនជាង​នេះ ប៉ុន្តែ​ខ្ញុំ​បានមក​ដល់ទី​បញ្ចប់​នៃ​អាជីព​បង្វឹក​របស់ខ្ញុំ​ហើយ​។ ខ្ញុំ​ប្រាកដ​ណាស់​គឺ​បានមក​ដល់ទី​បញ្ចប់​ហើយ​"​។  but I am arriving at the end of my coaching career, of this I am sure,

​    ​លោក​បន្តថា "​ខ្ញុំ​នឹងមិន​នៅ​កៅអី​គ្រូបង្វឹក​រហូតដល់​ខ្ញុំ​មាន​អាយុ ៦០ ឬ ៦៥​។ ខ្ញុំ​មាន​អារម្មណ៍​ថា ដំណើរការ​នៃ​ការនិយាយ​លា​ហើយ​របស់ខ្ញុំ​បានចាប់ផ្តើម​រួចហើយ​"​។ 

​    ​លោក Guardiola និយាយ​បែបនេះ​គឺ​បន្ទាប់ពី​ក្រុម​របស់លោក​យកឈ្នះ​លើ Burnley ទាំង​លំបាក​ក្នុង​លទ្ធផល ២-១៕ 

adverise with khmeread
ប្រភព៖ Goal

មតិយោបល់