ស្ត្រី​មានកូន​ខ្ចី​ម្នាក់​ដួល​បោក​ក្បាល​ស្លាប់​ប៉ុន្តែប្តី​មិន​អស់ចិត្ត​ដឹក​ប្រពន្ធ​ទៅ​មន្ទីរពេទ្យ​

    ភ្នំពេញ ​៖ ស្ត្រី​ម្នាក់​ទើប​សម្រាលកូន​បាន​រយៈពេល​៨​ខែ ហើយ​បាន​រងគ្រោះ​ដួល​បោក​ក្បាល​នៅក្នុង​បន្ទប់ទឹក បណ្ដាលឱ្យ​សន្លប់​ស្ដូកស្ដឹង តែ​បុរស​ជា​ប្ដី​មិនទាន់បាន​នាំទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់​ភ្លាមៗ​នោះឡើយ គឺ​ប្ដី​បាន​កោសខ្យល់​ឱ្យ​នាង​ទៅវិញ លុះ​ព្រឹក​ឡើង​នៅតែ​មិនដឹង​ខ្លួន​ទើប​ប្ដី​សម្រេចចិត្ត​ដឹក​ទៅ កាន់​គ្លីនិក​ឯកជន​មួយ។​

    ពេល​ដឹក​ប្រពន្ធ​ដល់​ខាង​គ្លីនិក​នោះ​មិន​ហ៊ាន​ទទួល​ព្យាបាល​ឡើយ ព្រោះ​ស្ថាន ភាព ធ្ងន់ធ្ងរ​ពេក ទើប​ប្ដី​បាន​ដឹក​តាម​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ទៅកាន់​មណ្ឌល​សុខភាព​ពោធិ៍ចិនតុង ដើម្បី​សង្គ្រោះ​បន្ត ពេលទៅដល់ ក្រុមគ្រូពេទ្យ​បាន​ពិនិត្យមើល ឃើញថា​ស្ត្រី​នោះបាន​ស្លាប់​បាត់ទៅហើយ គឺ​ស្លាប់​មុនពេល​ដឹក​ទៅដល់​ទីនោះ​ម្ល៉េះ​។  

    ហេតុការណ៍​ខាងលើនេះ បាន​បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៧ នៅក្នុង​មណ្ឌល​សុខភាព​ពោធិ៍ចិនតុង ស្ថិតនៅ​ក្នុងភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ស្ត្រី​ដែល​ស្លាប់​នោះ​ឈ្មោះ ខេន ស្រី​ខួច អាយុ​២៧​ឆ្នាំ មុខរបរ​មេផ្ទះ មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ប្រាសាទ ឃុំ​ភ្នំ​សន្ទុក ស្រុក​ភ្នំ​សន្ទុក ខេត្តកំពង់ធំ​។ ចំណែក​ប្តី​ឈ្មោះ អឿន អាយុ​៣៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន ស្រុកកំណើត​នៅក្នុង​ភូមិ​កំពង់ក្តី ឃុំ​ខ្ពង់រាប កោះសូទិន កំពង់ចាម អ្នក​ទាំងពីរ​នាក់​នោះ មានកូន​ចំនួន​៣​នាក់ ហើយ​សព្វថ្ងៃ​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ក្រោយពេល​កើត ហេតុ​កម្លាំង​ប៉ូលិស​មូលដ្ឋាន​បាន​ចុះទៅ ធ្វើការ​ពិនិត្យ​ជាក់ស្ដែង និង​បានប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​ធ្វើ បុណ្យ​តាម​ប្រពៃណី​៕​

Unnamed
adverise with khmeread
Loading ad ...