adverise with khmeread 4

ផ្ទុះឆេះកន្លែងឃ្លាំងស្តុកហ្គាសទាំងស្រុងនៅសង្កាត់ឃ្មួញរបួសធ្ងន់២នាក់

     ភ្នំពេញ ៖ កន្លែង​ស្តុក​និង​ចែកចាយ​ហ្គាស់​ដ៏​ធំ​មួយកន្លែង​បាន​ធ្លាយ​ធុង​ហ្គាស បណ្តាល​ឲ្យ​ផ្ទះ​ុ​ឆាបឆេះ អស់ទាំង​ស្រុង និង​មាន​មនុស្ស​២​នាក់​បាន​ឆេះ​រោល​ពេញ​ខ្លួន​ត្រូវ បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​ព្រះ​កុ​សម​: ។​

     ហេតុការណ៍​គ្រោះថ្នាក់​អគ្គីភ័យ​ដ៏​ធំ​នេះ បាន​កើតឡើង​កាលពី​វេលា ៧​យប់​ថ្ងៃទី ២១ មករា ២០១៦ តាម​ណ្តោ​យ​ផ្លូវ​ភ្នំពេញ​ហាណូយ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ។​
    សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​នៅក្នុង​ករណី​អគ្គីភ័យ​ខាងលើនេះ បាន​ឆាបឆេះ​ឃ្លាំង​ស្តុក​និង​ចែកចាយ​ហ្គាស ដែលមាន​ទំហំ ៤០​ម គុណ ៥០​ម ដែលមាន​ម្ចាស់​ឈ្មោះ វ៉ន ចាន់​សា អាយុ ៣៨​ឆ្នាំ ។​

    សមត្ថកិច្ច​បន្តថា ខណៈពេល​កម្មករ​កំពុង​តែ​បញ្ចប់​ការងារ រៀបចំ​ហូបបាយ​ក៏​ស្រាប់​តែមាន ធំក្លិន​ហ្គាស់​ធ្លាយ ហើយ​បាន​បះ​ជាមួយ​កម្តៅ​របស់​ម៉ាស៊ីន​នៅក្បែរនោះ បណ្តាល​ឲ្យ​មាន​លេចចេញ​ជា អណ្តាតភ្លើង ហើយ​កម្មករ​នៅ​ទីនោះ​បាននាំគ្នា​រត់គេច​ដោ​យ​សុវត្ថិភាព ។​

    មួយ​រំពេច​នោះ​ធុង​ហ្គាស​ជាច្រើន​ធុង​បាន​ផ្ទុះ​លាន់​ដូច​សមរភូមិ​ប្រយុទ្ធ​បន្តបន្ទាប់​គ្នា បង្ក​ទៅជា​ភ្លើង​ឡើង​សន្ធោសន្ធៅ  បាន​ជះ​មកលើ​ផ្លូវ​បណ្តាល​ឲ្យ​ឆេះ​រោលរាល​កម្មករ​ជីក​ដាក់លូ នៅមុខ​កន្លែងកើតហេតុ​ចំនួន​២​នាក់ ត្រូវបាន​គេ​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មះ​ភ្លាមៗ ។​

     សមត្ថកិច្ច​បន្តថា ជនរងគ្រោះ​ទាំង​២​នាក់​ទី​១-​ឈ្មោះ តាប់ គីម អាយុ​៥៩​ឆ្នាំ និង​ទី​២-​ឈ្មោះ អ៊ិន អី អាយុ​៤០​ឆ្នាំ អ្នក​ទាំង​២​នាក់​មាន​ស្រុកកំណើត​ភូមិក​ញ្ចិ​ល ឃុំ​កំពង់​រាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។​

     ក្នុង​ប្រតិបត្តិការ​ពន្លត់អគ្គីភ័យ​ដ៏​ធំ​មួ​នេះ​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​បាញ់​អស់​៥០​គ្រឿង ក្នុងនោះ​មាន​រថយន្ត​អង្គភាព ៧១១ ង​៧០​ចំនួន​៤​គ្រឿង រថយន្ត​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ២០​គ្រឿង បាញ់​អស់​៣៥​រថយន្ត​,​រថយន្ត​របស់​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ ចំនួន​៧​គ្រឿង ,​រថយន្ត​របស់​ស្រា​បៀ​រក​ម្ពូ​ជា ១​គ្រឿង ,​រថយន្ត​ក្រុមហ៊ុន​សូ​គី​ម៊ិ​ច​២​គ្រឿង និង​រថយន្ត​ក្រុមហ៊ុន​សា​វី​ម៊ិ​ច​១​គ្រឿង ហើយ​ប្រើប្រាស់​វេលា​អស់​ជាង​២​ម៉ោង​ទើប​គ្រប់គ្រង​ស្ថានការណ៍​ខាងលើនេះ​បាន​១០០​ភាគរយ​។​

    ចំពោះ​ហេតុការណ៍​នេះ បណ្តាល​ឲ្យ​ខូចខាត​ស​ន្ភារ​:​មួយចំនួន​រួមមាន ធុង​ហ្គាស​រាប់រយ​ធុង​,​ម៉ូតូ​សម្រាប់​សណ្តោង​រ៉ឺម៉ក​ដឹក​ហ្គាស់​ចំនួន​៩​គ្រឿង​, រថយន្ត​កូរ៉េ​ដឹក​ហ្គាស់​ចំនួន​៥​គ្រឿង​, ម៉ាស៊ីនភ្លើង​១​គ្រឿង និង​សម្ភារ​:​មាន​តំលៃ​មួយចំនួនធំ​ទៀត​។​

    គួរបញ្ជាក់​ផងដែរ​ថា​ករណីនេះ​អាច​ទុក​សំណាង​មួយ​ដែរ ដែល​ភ្លើង​មិនបាន​ឆេះ​ស៊ីទែន​ផ្ទុក​ហ្គាស​ដ៏​ធំ និង​ស្ថានីយ៍​ប្រេង​សូ​គី​ម៊ិ​ច​ដែល​នៅក្បែរនោះ ពោល​ឆេះ​តែ​នៅ​ជុំវិញ ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ជួយ​បាញ់​ពន្លត់​ទាន់ពេលវេលា​៕​

adverise with khmeread

មតិយោបល់