samsung-banner
adverise with khmeread

ជនសង្ស័យ​ ៣ ​នាក់​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​ពញា​ពន់​វ៉ៃខ្នោះ​រឿង​គ្រឿងញៀន​

Unnamed

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​ពញា​ពន់​បាន​វ៉ៃខ្នោះ​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​រឿង​ញៀន​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី៦​ មករា​ ២០១៧​ នៅ​ចំណុច​ផ្លូវ​លេខ​១៥១ ភូមិធំ​ជើង សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​១-​ឈ្មោះ ​បៃ ទែន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ​មុខរបរ​កសិករ, ២-​ឈ្មោះ ​បៃ គា ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ​មុខរបរ​កម​មករ​សំណង់ និង ៣-​ឈ្មោះ​ សុធា ចាន់ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ មុខរបរ​កសិករ។ ពួកគេ​ទាំង​៣​នាក់​ស្នាក់នៅ​ភូមិ​ស្វាយ ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល។ ​ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក​១​កញ្ចប់​ និង​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម​ ស្លាក​លេខ​តាកែវ​ 1B-8000។​

    ប៉ូលិស​បន្តថា ខណៈពេល​ប៉ូ​ស​ប៉ុស្តិ៍​ល្បាត​តាម​មូលដ្ឋាន​ដល់​ចំណុច​ផ្លូវ​១៥១​ ភូមិធំ​ជើង ក៏​ប្រទះឃើញ​ជនសង្ស័យ​ ៣ ​នាក់​កំពុង​ជិះ​ម៉ូតូ​មានការ​សង្ស័យ​ក៏​ឃាត់​ធ្វើការ​តរួតពិនិត្យ​រក​ឃើញ​ថ្នាំញៀន​មួយកញ្ចប់​ហើយ​ឃាត់​ខ្លួប​ញ្ជូ​ន​ទៅ​ប៉ុស្តិ៍​តែម្តង៕

adverise with khmeread

មតិយោបល់