ភ្ញៀវ​ទេសចរណ៍​ជនជាតិ​អង់គ្លេស​ដួល​ស្លាប់​បន្ទាប់ពី​ផឹកស្រា​ក្រឡុក​រួច​

    ព្រះសីហនុ ៖ ជនបរទេស​ម្នាក់​អង្គុយ​ផឹកស្រា​ក្រឡុក​លើ​កៅអី​ផ្តៅ​បណ្តាលឱ្យ​ប្រកាច់​ដាច់​ផ្ងារ​មក​ក្រោយ​ដាច់ខ្យល់​ស្លាប់​ភ្លាម ទោះបី​មិត្តភក្ដិ ​បាននាំគ្នា​លើកដាក់​ដេក​លើ​ពូក​នៅក្បែរ​កន្លែងកើតហេតុ ដើម្បី​ជួយសង្គ្រោះ​បឋម​ក៏ដោយ។​

    ហេតុការណ៍​ខាងលើនេះ​បង្ក​ការភ្ញាក់ផ្អើល​កើតឡើង​នៅ​ម៉ោង៦​ល្ងាច ថ្ងៃទី​៥​​ ខែមករា ២០១៧ ស្ថិតនៅ​ចំណុច​ឆ្នេរ អូរ​ឈើទាល ទល់មុខ​ហាង​បាក់​ឃី​តបារ នៅ​ក្រុម​១៤ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​មានឈ្មោះ DAVID COOK ភេទ​ប្រុស អាយុ៧១​ឆ្នាំ (​កើត​19-10-1946 ) សញ្ជាតិ​អង់គ្លេស មុខរបរ​ទេសចរ​ណ៍​កាន់​លិខិតឆ្លងដែន លេខ 542945063 ​ផុត​សុពលភាព​ថ្ងៃទី​12-10-2026 ទិដ្ឋាកា​លេខ TI 12010060 ផុត​សុពលភាព 18-01-2017។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​បាន​ចូល​ស្នាក់នៅ ផ្ទះសំណាក់ G B T 2 បន្ទប់ 563 កាលពី​រសៀល​ថ្ងៃទី៥ ​ខែមករា ២០១៧។ ខណៈពេល​ជនរងគ្រោះ​មក​ចូល​បន្ទប់​ស្នាក់នៅ​រួចហើយ​គាត់​បាន​ដើរលេង​តាម​ឆ្នេរសមុទ្រ រួច​ក៏បាន​ចូល​ផឹកស្រា​ក្រឡុក ១​កែវ និង ស្រា​បៀរ ១កែវ នៅមុខ​ហាង​ខាងលើ​មាន​អាការៈ​ដង្ហក់​ធ្វើ​ភ្នែក​ស្លឺ​រួច​ក៏​ប្រកាប់​ស្លាប់​ភ្លាមៗ​តែម្តង។​

    ក្រោយ​ការត្រួតពិនិត្យ​និង​ធ្វើ​កោសល្យវិច្ឆ័យ​របស់លោក​វេជ្ជបណ្ឌិត សែ ជូ​សិទ្ធិ​ជោតិ អនុប្រធាន​មន្ទីរ​សុខា ភិ​បាល​ខេត្ត​ព្រះសីហនុ សាកសព​នេះ​ស្លាប់​ដោយ​ជម្ងឺ គាំងបេះដូង។​

​    បច្ចុប្បន្ន​សព​ជនរងគ្រោះ សមត្ថកិច្ច​ដឹក​យកមក​រក្សារ​ទុក នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ រង់ចាំ​ក្រុមគ្រួសារ និង​ស្ថានទូត មក​ទទួល​យកទៅ​ស្រុកកំណើត​វិញ៕

Unnamed %284%29 adverise with khmeread

មតិយោបល់