កងទ័ពជើងទឹក​ឈី​លី​បញ្ចេញ​វីដេអូ​យាន UFO ដែល​ខ្លួន​ថត​បាន​

    ​វីដេអូ​ពី​កងទ័ពជើងទឹក​ឈី​លី​រយៈពេល ៩ នាទី​ដ៏​ពិ​សេសមួយ​បង្ហាញ​ពីស​កម្ម​ភាពមិនប្រក្រតី​របស់​យាន​ក្រៅ​ភព​ដែល​អាជ្ញាធរ​ឈី​លី​បាន​សិក្សា​នា​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​។​

​    ​CEFAA ដែលជា​ទីភ្នាក់ងារ​ស៊ើបអង្កេត UFO របស់​រដ្ឋាភិបាល​ឈី​លី​ជា​អ្នកទទួល​ការងារ​ស៊ើបអង្កេត​ពី​បាតុភូត​នេះ​។ ដោយមាន​ទីតាំង​នៅក្នុង​អគ្គនាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល CEFAA មាន​គណៈកម្មការ​ជំនាញ​យោធា អ្នកបច្ចេកទេស និង​សាស្ត្រាចារ្យ​មកពី​គ្រប់ផ្នែក​។​

​    ​ទោះយ៉ាងណា គ្មាន​រណា​ម្នាក់​នៅក្នុង​អង្គភាព​ខាងលើ​អាច​ពន្យល់​ពី​វត្ថុ​ចេះ​ហោះ​ទាំងនេះ​ទេ ដែល​ត្រូវបាន​ថត​ដោយ​មន្ត្រី​ទ័ពជើងទឹក​ពោរពេញ​ទៅដោយ​បទពិសោធន៍​ពីរ​នាក់​ពី​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​។​

​    ​ទីភ្នាក់ងារ​របស់​រដ្ឋា​ភិ​បាល​ឈី​លី​តែងតែ​បង្ហាញ​ករណី​របស់ខ្លួន​ទៅកាន់​សាធារណជន​នៅពេល​ការស៊ើបអង្កេត​បានបញ្ចប់ និង​ទទួលស្គាល់​ការលេចចេញ​នូវ​វត្តមាន UFO នៅពេល​មាន​ភស្តុតាង​គ្រប់គ្រាន់​គាំទ្រ​សេចក្តីសន្និដ្ឋាន​ចុងក្រោយ​។​

​    ​ឧត្ដមសេនីយ៍ Ricardo Bermúdez នាយក CEFAA អំឡុង​ការស៊ើបអង្កេត UFO បាន​ប្រាប់ HuffPost យ៉ាង​ដូច្នេះ​ថា "​យើង​មិនដឹងថា​វា​ជា​អ្វី​ទេ ប៉ុន្តែ​យើង​ពិតជា​ហ៊ាន​ថា​វា​ជា UFO"៕

​ប្រភព៖បរទេស
adverise with khmeread

អ្នកនឹងចូលចិត្ត