អនុវត្ត​ទម្លាប់​តែ ១០ នេះ​បាន លោកអ្នក​នឹង​មើលទៅ​ក្មេង​ជាង​វ័យ​

    ​នៅលើ​លោក​នេះ​គ្មាន​ហ្វ្រាំង​ដើម្បី​បញ្ឈប់​ភាព​ចាស់​បានទេ ប៉ុន្ដែ​ក៏​មិន​មានន័យថា​មិនអាច​ពន្យារ​ភាព​ចាស់​បាន​នោះដែរ​។ យោងតាម​ការស្រាវជ្រាវ ទម្លាប់​អាក្រក់​ដែល​ធ្វើឱ្យ​អ្នក​ចាស់​បាន​ដូចជា ជក់បារី របប​អាហារ​គ្មាន​ជីវជាតិ កង្វះ​សកម្មភាព​រាងកាយ និង​ផឹក​គ្រឿង​ស្រវឹង​លើស​កំណត់ ហើយ​វា​អាចឱ្យ​អ្នក​ចាស់​រហូតដល់​ទៅ ១២ ឆ្នាំ​ឯណោះ​។​

​    ​ប្រសិនបើ​អ្នក​ចង់​មាន​សម្រស់​វ័យក្មេង គួរតែ​កម្ចាត់​ទម្លាប់​អាក្រក់​ខាងលើ​ទៅ ហើយ​ក្រៅពី​ការ​កម្ចាត់​ទម្លាប់​អាក្រក់​ខាងលើនេះ អ្នក​អាចមាន​អារម្មណ៍​នៅតែ​ក្មេង​ជាង​វ័យ​បាន​តាមរយៈ​គន្លឹះ​ខាងក្រោម​នេះ​។​

​    ​១. បរិភោគ​អាហារ​មាន​សារធាតុចិញ្ចឹម និង​កុំ​ពិសា​ស្ករ​ច្រើន​។​
​    ​២. ពិសា​បន្លែ​និង​ផ្លែ​ស្រស់ និង​ជ្រើសរើស​បន្លែ​និង​ផ្លែឈើ​សរីរាង្គ (​គ្មាន​ជាតិគីមី​)​។​
​    ​៣. គ្រប់គ្រង​កម្រិត​អ័រម៉ូន Leptin និង​អាំង​ស៊ុយ​លីន ៖ ជាតិ​ស្ករ​នឹង​ធ្វើឱ្យ​កម្រិត​អាំង​ស៊ុយ​លីន​ឡើង​ខ្ពស់ និង​នាំឱ្យ​ឆាប់​ចាស់​មុន​អាយុ​។ ហើយ​អ័រម៉ូន Leptin ព​ន្លឿ​ន​ភាព​ចាស់ ដែលជា​ហេតុ​តម្រូវឱ្យ​អ្នក​ស្វែងយល់​ពី​អាហារ​ដើម្បី​គ្រប់គ្រង​តុល្យភាព​របស់​អ័រម៉ូន​មួយ​នេះ ក្នុងនោះ​មាន ត្រី ទំពាំងបាយជូរ យ៉ា​អួ តែ​បៃតង​...​។​
​    ​៤. ទទួលទាន​ខ្លាញ់​អូ​មេ​ហ្គា ៣ ក្នុង​ត្រី​។​
​    ​៥. ពិសា​ទឹក​ឱ្យ​ច្រើន​រាល់ថ្ងៃ​។​
​    ​៦. ចៀសវាង​សារធាតុពុល​មាននៅ​ក្នុង​ម្ហូបអាហារ សាប៊ូ​លាង​ដុស​សម្អាត ផលិតផល​សម្រស់ ថ្នាំ​បាញ់​សត្វល្អិត ឧបករណ៍​បន្សុទ្ធ​ខ្យល់ និង​របស់​ផ្សេងទៀត​។​
​    ​៧. រៀន​គ្រប់គ្រង​ស្ដ្រេ​ស​។​
​    ​៨. រក​ពេលវេលា​ស័ក្តិសម​មួយ​ដើម្បី​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​។​
​    ​៩. ទទួលយក​ពន្លឺព្រះអាទិត្យ​ពី​ម៉ោង ៧ ដល់ ៩ ព្រឹក​។​
​    ​១០. គេង​ឱ្យបាន​គ្រប់គ្រាន់​៕

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់