អាហារ ៨ មុខ​គ្រាន់តែ​ពិសា​រាល់ថ្ងៃ នឹង​ជួយ​បន្សាប​រាល់​ជាតិពុល​ក្នុង​ខ្លួន និង​ជួយ​ឱ្យមាន​អារម្មណ៍​សុខ​ភាពល្អ​ឡើងវិញ​

    ​សព្វថ្ងៃ​ពិភពលោក​គឺ​ពោរពេញ​ដោយ​ជាតិពុល​គ្រប់​ទីកន្លែង មិន​ថា​ខ្យល់ ទឹក ដី និង​សូម្បី​អាហារ​ទទួលទាន​រាល់ថ្ងៃ​។ ហេតុនេះហើយ លោកអ្នក​ចាំបាច់​ត្រូវតែ​បន្សាប​ជាតិពុល​ចេញពី​រាងកាយ យ៉ាងហោចណាស់​ក៏​មួយខែ​ម្តង​ដែរ តាមរយៈ​របប​អាហារ​ផ្សេងៗ​ជាច្រើន​។ ប៉ុន្តែ​មាន​អាហារ ៨ មុខ ដែល​ពិសា​ទៅ ជួយ​បន្សាប​ជាតិពុល​រៀងរាល់ថ្ងៃ ដោយ​មិនបាច់​ប្រឹង​។ 

​    ​ខាងក្រោម​នេះ​ជា​អាហារ​ដែល​មិន​ត្រឹម​បន្សាប​ជាតិពុល​ទេ ថែមទាំង​ជួយ​ពង្រឹង​ដល់​កោសិការ​ថ្លើម​ទៀតផង​៖
​    ​១. ខ្ញី មាន​ប្រសិទ្ធភាព​បន្សុទ្ធ​ជាតិពុល និង​ជំនួយ​ដល់​ថ្លើម​។​
​    ​២. ក្រូចឆ្មា​ជួយ​សម្អាត ថ្លើម ប្លោកនោម ក្រពះ ព្រោះ​វៀន សួត និង​តម្រងនោម​។ 
​    ​៣. ការ៉ុត សម្បូរ​ទៅដោយ​ជាតិ Beta Carotene ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​និង​កាត់បន្ថយ​រលាក​។ 
​    ​៤. ខ្ទឹមស​ជួយ​សម្អាត​ឈាម និង​បន្សុទ្ធ​ជាតិពុល​ក្នុង​ថ្លើម និង​តម្រងនោម​។ 
​    ​៥. គ្រាប់​វ៉​ល​ណាត់ (Walnut) ជួយ​បន្សុទ្ធ​ជាតិពុល​ពី​សរីរាង្គ​មនុស្ស​។ 
​    ​៦. ទឹក​ឆៃថាវ​ក្រហម សម្បូរ​ជាតិគីមី​ម្យ៉ាង​ហៅថា Betaine ជួយ​ជំរុញ​មុខងារ​ថ្លើម​។ 
​    ​៧. ទឹកតែ ជួយ​សម្អាត​ជាតិពុល​ពី​ឈាម និង​ដើរតួ​ជា​សារធាតុ​អង់​ទី​អុកស៊ីដ​ង់​។     ​
​    ​៨. ស្រកានាគ​សម្បូរ​សារធាតុ​អង់​ទី​អុកស៊ីដ​ង់ ដើរតួ​ជា​អ្នក​រាំងខ្ទប់​ជាតិពុល​ពី​ការ​ជ្រាបចូល​សរីរាង្គ​។​

​    ​ក្រៅពី​ទទួលទាន​អាហារ​ទាំងនេះ​លោកអ្នក​គួរ​ទទួលទានដំណេក​ឱ្យ​គ្រប់គ្រាន់ ឆ្ពង់ ផឹកទឹក​ស្អាត ឱ្យបាន​គ្រប់គ្រាន់​៕

Untitled 1 adverise with khmeread
ប្រភព៖ naturalhealthcareforyou

អ្នកនឹងចូលចិត្ត

មតិយោបល់