សុំ​មិត្តស្រី​រៀបការ ជ្រុះ​ចិញ្ចៀនពេជ្រ​ក្នុង​ទឹកធ្លាក់ កំពុង​ល្បី​ពេញ​ពិភពលោក​

    ​លោក Isaiah Adams បាន​នាំ​សង្សារ​របស់គាត់​ឈ្មោះ Grace ទៅកាន់​រមណីយដ្ឋាន​ទឹកធ្លាក់ Cunningham Falls នៅ​រដ្ឋ​ម៉ា​រី​លែ​ន សហរដ្ឋអាមេរិក​ដើម្បី​សុំ​នាង​រៀបការ ប៉ុន្តែ​អនាគត​កូនក្រមុំ​រូបនេះ​បែរជា​បង្កើត​កំហុសឆ្គង​ដ៏​ធំ​មួយ​។​

​    ​Isaiah បាន​លុតជង្គង់​ហើយ​ទាញ​ចិ​ញ្ជៀ​ន​ដើម្បី​សុំ​សង្សារ​របស់ខ្លួន​រៀបការ ប៉ុន្តែ​នៅពេល​រូបគេ​ត្រៀម​ស៊ក​ចិញ្ចៀន ខាង​ស្រី​ក៏​ភ្លាត់ស្នៀត​ធ្វើឱ្យ​ជ្រុះ​ចិញ្ចៀន​ទៅ​ទឹកធ្លាក់​។​

​    ​យោងតាម​អ្នក​ទាំងពីរ​ឱ្យដឹងថា ចិញ្ចៀន​នោះ​បាត់​រក​មិនឃើញ​ឡើយ ប៉ុន្តែ​បើទោះជា​មានរឿង​ប្រផ្នូល​បែបនេះ​ក្តី ក៏​អ្នក​ទាំង​នៅតែ​រៀបការ​៕

ប្រភព៖បរទេស

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...