ញាក់សាច់​! Galaxy S8 ចេញ​ថ្មី​អាច​ដំណើរការ​ជា​កុំព្យូទ័រ​លើ​តុ​បាន​ទៀត​!

    ​ទូរស័ព្ទ​ដែល​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​របស់ Samsung គឺ Galaxy S8 អាចឱ្យ​អ្នកប្រើប្រាស់​មាន​សមត្ថភាព​ដើម្បី​ដោត​វា​ចូលទៅ​ស្គ្រី​ន ហើយ​បើក​វា​ទៅជា​កុំព្យូទ័រ​លើ​តុ​បាន​។ នេះ​បើ​យោងតាម​វេ​ប​សាយ AsianOne​។​

​    ​វេ​ប​សាយ All About Windows Phone បាន​ផុស​ដំណឹង​បែកធ្លាយ​នេះ​ឡើង​ពី​ការធ្វើ​បទ​បង្ហាញ​របស់​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន Samsung មួយ​ត​ភ្ជាប់​ទៅ​ស្គ្រី​ន​ជាមួយនឹង​ក្ដារ​ចុច​មួយ​និង Mouse មួយ​។​

​    ​ក្នុង​ស្លាយ​ធ្វើ​បទ​បង្ហាញ​នោះ​មាន​ចំណងជើង​ថា "Samsung Desktop Experience" និង​បានបង្ហាញ​ទូរស័ព្ទដៃ​ដ៏​មានអំណាច​មួយ​មាន​អេក្រង់​ដែល​អាចបង្កើត អាចធ្វើ​ការ​ច្រើន​មុខ​ក្នុងពេល​តែមួយ ដំណើរការ​ប្រព័ន្ធ Android របស់ Google​។​

​    ​យ៉ាងណាមិញ ដរាបណា​មិនទាន់​ដល់​ខែកុម្ភៈ ព័ត៌មាន​លម្អិត​របស់ Galaxy S8 នៅតែ​ជា​ពាក្យ​ចចាមអារ៉ាម ហើយ​ប្រសិនបើ​វា​ដូច​អ្វី​ដែលមាន​ក្នុង​ស្លាយ​នោះ​មែន Samsung នឹង​ក្លាយជា​ទូរស័ព្ទដៃ​ដែល​គេ​ចង់បាន​បំផុត​នៅ​ឆ្នាំ ២០១៧​នេះ​៕

ប្រភព៖ឞរទេស

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់