adverise with khmeread Samsung tabpro s ces

Galaxy TabPro S របស់ Samsung មើល​មួយ​ភ្លែត​ច្រឡំ​ស្មានតែ Surface Pro 4 របស់ Microsoft

    ​Samsung បានបង្ហាញ​គូប្រជែង​របស់ខ្លួន គឺ Surface Pro និង iPad Pro តាមរយៈ​ការបង្កើត Galaxy TabPro S របស់ខ្លួន​ដោយ​ចម្លង​តាម​ម៉ូត​របស់ Surface Pro 4 ទាំងស្រុង​។ Samsung Galaxy TabPro S ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិ​ប​ត្ត​ការ Windows 10 មាន Keyboard សម្រាប់​ចុច​ដែល​អាច​ដោះ​ដាក់​បាន ប្រើប្រាស់​នូវ CPU Intel Core M 2.2 GHz, RAM 4 GB, និង​អេក្រង់​បង្ហាញ​រូបភាព ១២​អ៊ី​ញ​។​

​    ​នៅក្នុង​កម្មវិធី​បង្ហាញ​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​នៅ​ទីក្រុង​ឡាស​វេ​ហ្គាស រដ្ឋ​នេ​វ៉ា​ដា សហរដ្ឋអាមេរិក ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ឈានមុខ Samsung បានបង្ហាញ​នូវ Tablet កូនកាត់​របស់ខ្លួន TabPro S ដោយ​មើលទៅ​ដូចគ្នា​ទៅនឹង Surface Pro របស់ Microsoft ដែល​នេះ​គឺជា​រឿង​ភ្ញាក់ផ្អើល​បំផុត​នៅក្នុង​កម្មវិធី​នោះ​។​

​    ​Microsoft គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក PC កូនកាត់ ឬ និយាយ​ស្រួល​ស្តាប់​គឺ Tablet ដែលមាន Keyboard ដាច់ពីគ្នា​។ ក្នុង​ឆ្នាំ ២០១៦ គ្រប់​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​បាន​ប្រឹងប្រែង​ដើម្បី​ផលិត​នូវ PC កូនកាត់​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​គ្នា​។ រាល់​ផលិតផល​របស់​ពួកគេ​មើលទៅ​សុទ្ធតែ​ស្រដៀង​គ្នា ហើយ TabPro S របស់ Samsung ក៏​មើលទៅ​គ្មានអ្វី​ខុសគ្នា​នោះដែរ​។

​    ​ខាងក្រោម​គឺជា​លក្ខណៈសម្បត្តិ​របស់ TabPro S របស់​ក្រុមហ៊ុន Samsung៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់