វេជ្ជបណ្ឌិត Conrad Murray និយាយថា អាថ៌កំបាំងរបស់ស្តេចចម្រៀងប៉ប់ Michael Jackson នឹងត្រូវលាតត្រដាងនៅពេលកូនៗត្រៀមខ្លួនរួចរាល់ដើម្បីទទួលយកការពិត

          លោកវេជ្ជបណ្ឌិត Conrad Murray បាន​សន្យា​ថា នឹងប្រាប់​​ “ការពិត​” ដល់​កូនៗ​របស់​ Michael Jackson អំពី​ឪពុកម្តាយពិត​របស់​ពួកគេ​នៅ​ពេល​ពួកគេ​ត្រៀម​ខ្លួន​រួច​រាល់។

          អតីត​ស្តេចចម្រៀង​ប៉ប់​ Jackson ចិញ្ចឹម​បីបាច់​​កូន​ប្រុស​ឈ្មោះ Prince អាយុ​១៩​ឆ្នាំ​ Bigi អាយុ​១៤​ឆ្នាំ និង​កូនស្រី Paris អាយុ​១៨​ឆ្នាំតែម្នាក់​ឯង​មុន​ពេល​លោក​ទទួល​មរណភាព​កាល​ពីឆ្នាំ​២០០៩ ហើយ​ខណៈ​ពេល​ម្តាយ​​កូន​ពៅ​របស់​លោក​មិនត្រូវបាន​បង្ហើបប្រាប់ឲ្យ​ដឹងនោះ ភរិយាទី​២​របស់​លោក​ឈ្មោះ Debbie Rowe ​គឺជា​ម្តាយ​បង្កើត​របស់​កូនច្បង។

          ទោះបីជា​យ៉ាងណា​ មាន​ពាក្យចចាម​អារ៉ាម​ថា តារា​ភាព​យន្ត Mark Lester ឬក៏​វេជ្ជបណ្ឌិត​របស់​ Jackson ឈ្មោះ Arnold Klein គឺជា​ឪពុក​ពិតប្រាកដរបស់​ក្មេងៗទាំង​នេះ ហើយអតីត​គ្រូពេទ្យ​ប្រចាំ​ខ្លួន​រូបនេះ ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​មនុស្សឃាតដោយ​អចេតនា​ បានអះអាងថា ដឹងការពិត។​

          លោក Conrad Murray បាន​និយាយថា “​នេះគឺជា​ការអះអាងរបស់​ខ្ញុំ។ ខ្ញុំ​គោរពក្មេងៗ​ទាំង​អស់នេះ។ ខ្ញុំក៏យល់អំពីព័ត៌មាន​ណាដែល​អាច​ប៉ះពាល់​ដល់​ក្មេងៗ​ទាំងនេះដែរ។ ខ្ញុំ​ស្គាល់​ឪពុក​ម្តាយ​បង្កើត​របស់​កូនៗទាំង​អស់​របស់ Jackson ។ ខ្ញុំ​ក៏ស្គាល់​ម្តាយបង្កើតរបស់ Blanket​ ផងដែរ”។

          លោកបន្តថា “​ប្រសិនបើ​ពួកគេ​មក​ជួប​ខ្ញុំនៅថ្ងៃណាមួយ នៅពេល​ពួកគេ​ធំ​ពេញ​វ័យ ហើយ​ពួកគេត្រៀម​ខ្លួន​រួច​រាល់​និង​មិន​រងផល​ប៉ះពាល់​ដូចពេល​នេះ​។ ពួកគេ​ចង់បាន​ការពិត នោះយើងអាចសន្ទនាគ្នា​បាន​ ហើយ​ពួកគេអាចដឹង​ពីអ្វីដែ​ល​​ពួកគេគួរតែដឹង​ ហើយ​ខ្ញុំនឹងមិន​កត់ត្រាចូលសៀវភៅ​ឬសេចក្តីរាយការណ៍​ណា​មួយទេ។ ប៉ុន្តែ​ ខ្ញុំពិតជាដឹងរឿងនេះ”៕

Murray and jackson
adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

Loading ad ...