អតីតយោធាអាមេរិកបាញ់បោះកក្រើកក្នុងអាកាសយានដ្ឋានរដ្ឋផ្លរីដា សម្លាប់មនុស្ស ៥ នាក់ របួសច្រើននាក់

​    ​ពួកមន្ត្រី​អាមេរិកនិយាយថា មនុស្ស​៥​នាក់​ត្រូវបាន​បាញ់សម្លាប់​ដោយ​ជនប្រដាប់អាវុធ​ម្នាក់ នៅ​អាកាសយានដ្ឋាន Fort Lauderdale នៅ​រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​សុក្រ​ទី​៦​មករា​។​

​    ​ការបាញ់ប្រហារ​នេះ បានកើត​ឡើង​នៅ​កន្លែង​យក​អីវ៉ាន់​របស់​អ្នកដំណើរ​នៅក្នុង​អាកាសយានដ្ឋាន​នេះ​ បន្ទាប់ពីជនសង្ស័យឈ្លោះគ្នាជាមួយអ្នកឆែកឆេរអីវ៉ាន់ រួចរូបគេក៏បានស្ទុះទៅទាញកាំភ្លើងក្នុងវ៉ាលិស និងសម្ងំញាត់គ្រាប់ក្នុងបន្ទប់ទឹក ហើយដើរចេញវិញបាញ់សម្លាប់អ្នកទាំងនោះតែម្តង។​

​    ​ប៉ូលិស​បាន​និយាយថា មនុស្ស​ចំនួន​៥​នាក់​ត្រូវបាន​សម្លាប់ និង មនុស្ស​៨​នាក់​បាន​រងរបួស ហើយ​ជនសង្ស័យ​ម្នាក់​ត្រូវបាន​ចាប់ឃុំខ្លួន​។​

​    ​លោក Bill Nelson ព្រឹទ្ធសមាជិកនៅ​រដ្ឋ​ផ្លរីដា បាន​និយាយប្រាប់​បណ្តាញសារព័ត៌មាន​អាមេរិក​ថា ជនប្រដាប់អាវុធ​នេះ​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ គឺ​ឈ្មោះ Esteban Santiago​។ ជនប្រដាប់អាវុធ​នេះ ត្រូវបាន​ចាប់ខ្លួន ដោយ​មិនមាន​ការបាញ់​តដៃ​នោះទេ​។

    តាមប្រភព Daily Mail បានឱ្យដឹងថា​ រូបគេជាអតីតទាហានជើងចាស់បម្រើការនៅប្រទេសអ៊ីរ៉ាក់រយៈពេល១ឆ្នាំ មុនពេលលាចេញពីជួរយោធាដោយកិត្តិយសកាលពីខែសីហាឆ្នាំមុន៕ 

ប្រភព: ដេលីមែល

adverise with khmeread