លួងលោម​នាង​យកទៅ​រំលោភ​បានសម្រេច​៣​លើក​នៅ​ការដ្ឋាន​សំណង់​បុរី​មហាសេដ្ឋី

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​៦​ មករា​ ២០១៧ បន្ទាប់ពី​បានធ្វើ​សកម្មភាព​ចាប់រំលោភ​សេ​ពន្ទ​វៈ​លើ​ស្រី្ត​រងគ្រោះ​មាន​ជំងឺផ្លូវចិត្ត ​(​មិន​គ្រប់លក្ខណៈ​)​ បានសម្រេច​កាលពី​ថ្ងៃទី​៤ ​មករា​ ២០១៧ វេលា​ម៉ោង​១១​យប់​បានសម្រេច​៣​លើក​នៅ​ចំណុច​ការដ្ឋាន​សំណង់​បុរី​មហាសេដ្ឋី​ភូមិ​សាមគ្គី សង្កាត់​-​ឫស្សីកែវ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ត​. ស ​ភេទ​ស្រី អាយុ​២២​ឆ្នាំ មាន​ទីលំនៅ ឃុំ​បា​បោង ស្រុក​ពារ​ក៏ ខេត្តព្រៃវែង មុខរបរ​នៅផ្ទះ។ ​ចំណែក​ជនសង្ស័យ​ឈ្មោះ ​រ៉េត ចិន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់នៅ​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​បុរី​មហាសេដ្ឋី ភូមិ​សាមគ្គី​​សង្កាត់​-​ឫស្សីកែវ មុខរបរ​ជាងសំណង់។

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ឡើងមក​ភ្នំពេញ​បើក​ថ្នាំ​ប្រចាំខែ ហើយ​ត្រូវ​ជនសង្ស័យ​​ទូរស័ព្ទ​ហៅ​មកលេង​នៅ​សួន​សូ​គី​ម៉ិច។ ពេលមកដល់​ជនសង្ស័យ​បាន​ទៅ​ទទួល​ជនរងគ្រោះ​រួច​នាំទៅ​បន្ទប់​ស្នាក់នៅ​របស់ខ្លួន​បង្ខាំង​ទុក​នៅក្នុង​បន្ទប់។​

    លុះដល់​ម៉ោង​១១​យប់​ក៏បាន​ធ្វើ​សកម្មភាព​រំលោភ​បាន​ម្តង​។ ​រហូតដល់​ដល់​ម៉ោង ​៥ ទៀបភ្លឺ​ចូល​ថ្ងៃទី​៥ ​រំលោភ​បាន​ម្តងទៀត។ ដល់​ថ្ងៃត្រង់​រំលោភ​បាន​ម្តងទៀត សរុប​រយៈពេល​ពីរ​ថ្ងៃ​គី​ជនសង្ស័យ​បានធ្វើ​សកម្មភាព​រំលោភ​បានសម្រេច​ចំនួន​បី​លើក។​ ​រហូតដល់​ថ្ងៃទី​៦​ មករា​ ២០១៧ ​ម៉ោង​៧​ព្រឹក​ទើប​ឱ្យ​ជនរងគ្រោះ​ទៅផ្ទះ​វិញ​។​

    បន្ទាប់មក​ជនរងគ្រោះ​មិនទាន់​ទៅផ្ទះ​វិញ​ទេ ពេលទៅដល់​ផ្ទះ​មីង​នៅ​បុរី​កីឡា​ប្រាប់​រឿងហេតុ​រួច​មីង​បាន​តាម​មក​ចាប់​ជនសង្ស័យ​យកមក​ប្រគល់ឱ្យ​សមត្ថកិច្ច​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នា​រសៀល​ថ្ងៃទី​៦​ មករា​ ២០១៧។​

    បច្ចុប្បន្ន​ប៉ូលិស​ផ្នែក​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលា​ដំ​បូ​រាជធានី​ភ្នំពេញ៕


  

Untitled 1
adverise with khmeread
Loading ad ...