samsung-banner
adverise with khmeread

កាវ ៥០២ ស្អិត​ជាប់​ត្របកភ្នែក ត្រូវ​ដោះស្រាយ​យ៉ាងណា​? ល្បិច​ទាំងនេះ​អាចជួយ​លោកអ្នក​បាន​យ៉ាង​ងាយ​

0

    ​ប្រសិនបើ​កាវ ៥០២ ប្រឡាក់​ជាប់​ផ្នែក​ណាមួយ​នៃ​រាងកាយ​របស់លោក​អ្នក រាប់ទាំង​ត្របភ្នែក និង​បបូរមាត់ ត្រូវអនុវត្ត​តាម​វិធី​ដូចខាងក្រោម​៖

​    ​១. ករណី​ប្រឡាក់​ដៃ ត្រូវ​ត្រាំ​ដៃ​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​ជាមួយ​សាប៊ូម្សៅ ឬ ត្រាំ​ដៃ​ក្នុង​ទឹកខ្មេះ កាវ​នឹង​របូត​ចេញពី​ដៃ បន្ទាប់មក​ត្រដុស​កាវ​ចេញពី​ដៃ​ថ្នមៗ​ជាការ​ស្រេច​។​

​    ​២. លាបប្រេង​ខ្យល់​ពីលើ​កន្លែង​ដៃ​ប្រឡាក់​កាវ ក៏​របូត​កាវ​ចេញ​ដូចគ្នា​។ 

​    ​៣. យក​ទឹក​ថ្នាំប៉ូលា​ក្រចកដៃ មក​លាប​លើ​ដៃ​ជាប់​កាវ ក៏​របូត​កាវ​ចេញ​ដែរ​។ 

​    ​៤. យក​អាល់កុល មក​លាប​លើ​ដៃ​ប្រឡាក់​កាវ ឬ​មិន​អ៊ីចឹង លាប​សាំង​ពីលើ​ក៏​របូត​កាវ​ដូចគ្នា​។

​    ​៥. ចាក់​អំបិល ២ ស្លាបព្រា លាយ​ទឹក​បន្តិច រួច​ត្រដុស​ត្រង់​កន្លែង​ប្រឡាក់​កាវ ៣០ ទៅ ៦០ វិនាទី នឹង​របក​កាវ​ចេញ​។ 

​    ​៦. ប្រសិនបើ​បបូរមាត់​ប្រឡាក់​កាវ ត្រាំ​បបូរមាត់​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ មួយសន្ទុះ​ក្រោយមក នឹង​អាច​ហាមាត់​បាន​វិញ​ជាមិនខាន​។ 

​    ​៧. ករណី​ប្រឡាក់​កាវ​លើ​ត្របកភ្នែក ត្រូវយក​ក្រណាត់​ជ្រលក់​ទឹក​ក្តៅ​ឧណ្ហៗ​ស្អំ​លើ​ត្របកភ្នែក ហើយ​ជូត​ថ្នមៗ​។ ប្រសិនបើ​វា​ចូល​ភ្នែក យក​ក្រណាត់​ជ្រលក់​ទឹក​ក្តៅ​ឧណ្ហៗ​ដូចគ្នា ស្អំ ហើយ​កុំ​ព្យាយាម​បើកភ្នែក ហើយ​ប្រញាប់​ទៅរក​ពេទ្យ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់