ប៉ូលិស​ក្រុង​ខេមរភូមិន្ទ វ៉ៃខ្នោះ​ពួក​ប្រើ​គ្រឿងញៀន​ ៦ ​នាក់

    កោះកុង ៖ កម្លាំង​ប៉ូលិស​ក្រុង​ខេមរភូមិន្ទ ល្បាត​ត្រួតពិនិត្យ​រដ្ឋបាល​ពេលយប់​ឈានទៅ បាន​បង្ក្រាបករណី​ជួញដូរ រក្សាទុក និង​ប្រើប្រាស់ បាន​មួយ​ករណី ឃាត់ខ្លួន​៦​នាក់​នៅ​ក្នុង សង្កាត់​ទាំង ៣​​ របស់​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង កាលពី​យប់​ថ្ងៃទី​៥​​ ​មករា​កន្លងទៅនេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​៦​នាក់​រួមមាន ១-ឈ្មោះ សុខ វ៉ា ភេទ​ប្រុស អាយុ៣៤​ឆ្នាំ​ ​ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​, ២-​ឈ្មោះ ស៊ី ណា​រិ​ទ្ធ​កៃ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ, ៣-​ឈ្មោះ​ ដែង ពុទ្ធ​ឧ​ត្ត​ម ភេទ​ប្រុស អាយុ១៦​ឆ្នាំ, ៤-​ឈ្មោះ យឹម ផល្លា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​, ៥-ឈ្មោះ​ អេង សា​រ៉​ត  ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ និង​៦-​ឈ្មោះ​ ស៊ុន មាំ​ង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ។​ ពួកគេ​ទាំង​ ៦ ​នាក់​ស្នាក់នៅ ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​ជាមួយគ្នា។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​វត្ថុតាង​រួម មាន​ម្សៅ​ក្រាម​ព៌​ណស​ថ្លា សង្ស័យ​ជា​មេ​តំ​ហ្វី​ត​តា​មីន (ice) ចំនួន ០១ កញ្ចប់​តូច ហើយ​បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

Unnamed %282%29 adverise with khmeread

មតិយោបល់