ប៉ូលិស​ប៉ុស្តិ៍​ស្វាយប៉ាក​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជួញដូរ​គ្រឿងញៀន​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ស្វាយប៉ាក ខណ្ឌឫស្សីកែវ បាន​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅផ្ទះ​គ្មាន​លេខ ក្រុម​១ ភូមិ​លូ សង្កាត់​ស្វាយប៉ាក នៅ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៧ ម៉ោង​១៤ និង​១៥​នាទី ដោយ​ឃាត់ខ្លួន​បាន​ម្នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យឈ្មោះ គង់ ម៉ាប់ ភេទ​ប្រុស អាយុ​៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​មើល​គោ ស្នាក់នៅ​កន្លែងកើតហេតុ ដោយ​ដកហូត​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​០២​កញ្ចប់ និង​ឧបករណ៍​មួយចំនួន​។​

    ក្រោយ​បង្ក្រាប​ឃាត់​ជនសង្ស័យ​និង​វត្ថុតាង​ខាងលើ ក៏បាន​នាំយកមក​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

Unnamed %283%29
adverise with khmeread