adverise with khmeread Tango phone lenovo google

នៅចាំ​គម្រោង Tango របស់ Google ទេ​? ឥឡូវ​ក្រុមហ៊ុន Lenovo កំពុង​បង្កើត Tango Smartphone ដំបូង​របស់ខ្លួន​ហើយ​

    ​ក្រុមហ៊ុន Lenovo និង Google បានប្រកាស​សហការគ្នា​ក្នុង​ការបង្កើត​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ថ្មី ដែល​នឹងមាន​មុខងារ​បច្ចេក​វី​ទ្យា 3D របស់ Google បន្ថែម​ដែល​គេ​ហៅ Tango​។ ទូរស័ព្ទដៃ​នេះ​នឹង​មកដល់​នៅ​រដូវក្ដៅ​ខាងមុខ​ជាមួយនឹង​តម្លៃ​ទាប​ជាង ៥០០​ដុល្លារ​។​

​    ​Google និង Lenovo បាន​សហការគ្នា​ក្នុងការ​អភិវឌ្ឍ​នូវ​គម្រោង Tango ដាក់​នៅលើ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​។ លោក Johnny Lee ដែលជា​សមាជិក​ម្នាក់​ក្នុង​គម្រោង​បាន​ឲ្យ​ដឹងថា គម្រោង Tango's sense of motion and space នឹង​ផ្គុំ​បញ្ចូល​ជាមួយគ្នា​ដើម្បីឱ្យ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​នេះ​ក្លាយជា​ទូរស័ព្ទ​វេទមន្ត​។​

​    ​បើសិនជា​អ្នក​ភ្លេច​នូវ​មុខងារ Sensory របស់ Google ឥឡូវនេះ យើង​សូម​បង្ហាញ​វា​ឡើងវិញ​។ Sensory មាន​សមត្ថភាព​បំ​លែង​ផ្ទះ​របស់​អ្នក​និង​បរិវេណ​ក្នុងផ្ទះ​អ្នក​ទៅជា​រូប​សិប្បនិម្មិត (virtual)​។ យោងទៅតាម Google បាន​ឲ្យ​ដឹងថា ខុសពី GPS គម្រោង Tango ធ្វើការ​ចាប់យក​ចលនា​ក្នុងផ្ទះ​, អនុញ្ញាតិ​ឱ្យ​អ្នកប្រើប្រាស់​រុករ​កនូវ​អ្វីដែល​ខ្លួន​ចង់បាន​តាម​ផ្សារ​ទំនើប ឬក៏​សម្បី​តែ​ស្វែងរក​ទំនិញ​ដែល​ខ្លួន​ចង់បាន ដោយ Sensory នឹង​បង្ហាញ​ព័ត៌មាន​របស់​វា​ជា​លក្ខណៈ​វិមាត្រ 3D (3D dimension) នៅ​ទីតាំង​ដែល​អ្នក​ឈរជុំវិញ​នោះ​។ ហើយ​វា​ក៏​អាចធ្វើ​ការ​វាស់​រយៈកម្ពស់​បាន​ផងដែរ​។​

​    ​ខាងក្រោម​ជា​មុខងារ​ដែល​ទូរស័ព្ទ​មួយ​នេះ​មាន​៖
១. Motion Tracking៖ ចាប់យក​ចលនា​របស់​អ្នក​


២. Depth Percetion៖ បង្ហាញ​នូវ​ទម្រង់​ជុំវិញខ្លួន​អ្នក​