Claudio Ranieri ស្វាគមន៍កីឡាករចំណូលថ្មី Wilfred Ndidi

          លោក Claudio Ranieri បានស្វាគមន៍កីឡាករចំណូលថ្មី Wilfred Ndidi ដោយនិយាយថា កីឡាករ​វ័យ​ក្មេង​តម្លៃ​១៥​លាន​ផោន​រូប​នេះគឺជា​អ្នកប្រយុទ្ធ​ពិត​ប្រាកដ ហើយ​ថា Leicester បាន​ដាក់​កាលវិភាគហ្វឹក​ហាត់​យ៉ាងខ្លាំងដល់កី​ឡា​កររូបនេះ ។

          ខ្សែបម្រើ​សញ្ជាតិនីហ្សេរីយ៉ារូបនេះបាន​ចូល​ហ្វឹកហាត់ជា​មួយ​ក្រុម Leicester កាលពីម្សិលមិញ ហើយ​អាច​បង្ហាញមុខ​ជា​លើក​ដំបូង​នៅ​ក្រប​ខណ្ឌ FA Cup ពេល​ប្រកួត​ជាមួយ​​ Everton​ បន្ទាប់ពី​ទទួល​បាន​ការងារនៅ​អង់​គ្លេស។

          ​លោក Ranieri បាននិយាយថា “​យើងនឹង​ធ្វើ​ការងារយ៉ាង​សកម្មក្នុងរយៈ​ពេល​៦​ខែ​ហើយ​យើង​ត្រួតពិនិត្យមើល​កីឡាករ​រូបនេះ។ យើងគិត​ថា វាគឺជា​ឱកាស​ល្អ​សម្រាប់​គាត់និង​សម្រាប់​ក្លឹប Leicester ។ យើង​ចំណាយ​ប្រាក់ច្រើន​ ពីព្រោះ​យើង​ជឿថា យើង​អាច​ធ្វើ​អ្វីមួយ​ល្អ​ជាមួយគាត់”។

          Ndidi ដែលត្រូវ​បាន​គេប្រៀបប្រដូចទៅនឹង​ខ្សែបម្រើ N`Golo Kante នោះ​បាននិយាយថា “​ខ្ញុំនឹងព្យា​យាម​ស្វែង​រក​ជ័យ​ជម្នះ​សម្រាប់ក្រុម។ នេះគឺជា​ចរិត​របស់ខ្ញុំ​។ ខ្ញុំ​ត្រូវ​តែ​សម្រេច​ជោគ​ជ័យ​នៅទីនេះឲ្យបាន”៕

Ndidi
adverise with khmeread