ក្លឹប Celtic ទាមទារតម្លៃ៣០លានផោនពី West Ham សម្រាប់ខ្សែប្រយុទ្ធ Moussa Dembele

          ក្លឹប West Ham ត្រូវ​តែ​ចំណាយ​៣០​លាន​ផោន​នៅឲ្យក្លឹប Celtic ប្រសិន​បើចង់​បាន​​ខ្សែប្រយុទ្ធ Moussa Dembele ។

          ខណ:ពេលដែលក្លឹប​ West Ham ​ចង់បន្ថែម​ខ្សែប្រយុទ្ធ​ម្នាក់ទៀត​ ដោយ​បាន​ពិភា​ក្សា​សំណើ​ផ្ទេរ​តម្លៃ១០​លាន​ផោន​សម្រាប់​កីឡាករ Scott Hogan របស់​ក្លឹប​ Brentford និង​មានគម្រោងដាក់សំណើ​៧លាន​ផោន​ដើម្បីផ្ទេរ​ខ្សែ​ប្រ​យុទ្ធ Jermain Defoe របស់​ក្លឹប Sunderland ផងដែរបន្ទាប់​ពី​សំ​ណើ​លើក​ទី​២ក្នុងទឹក​ប្រាក់​៦​លាន​ផោន​ត្រូវ​បាន​បដិសេធ។

          នៅ​សប្តាហ៍​នេះក្លឹប​ West Ham បាន​ពិភាក្សា​ជាមួ​យ​ក្លឹប Celtic អំពីសំ​ណើរផ្ទេរ​​កីឡា​ករ Dembele ហើយ​បញ្ជាក់ថា ខ្លួន​មាន​បំណង​ដាក់សំណើ​២០​លាន​ផោន​សម្រាប់​ខ្សែ​ប្រយុទ្ធរូបនេះ ។

          ទោះជាយ៉ាងណាក្លឹប​ Celtic អះអាងថា វាមិនទាន់ជា​សំណើ​ផ្លូវការទេ ហើយថា ​នឹងទាមទារ​តម្លៃ​ខ្ពស់​ជាងនេះ​សម្រាប់​កីឡាករវ័យ​២០​ឆ្នាំ​រូបនេះហើយ គ្រូបង្វឹក​របស់​ក្លឹប​ Celtic លោក Brendan Rodgers សង្ឃឹម​ថា នឹងអាច​រក្សាទុក Dembele រហូតដល់​រដូវ​ក្តៅ៕

M dembele
adverise with khmeread
Loading ad ...