Jose Mourinho និយាយថា គ្មាន​នរណា​មក​ទាក់ទង​ផ្លូវ​ការសុំ​ទិញ Morgan Schneiderlin ឬ Memphis Depay ទេ​

    ​ដៃគូ​តារាបាល់ទាត់​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Morgan Schneiderlin និង Memphis Depay នឹងមិន​ត្រូវ​ជ្រើសរើស​ក្នុង​គម្រោង​លក់​ចេញ​នោះឡើយ ខណៈដែល​អនាគត​រប​ស់​ពួកគេ​នៅតែ​មិនទាន់​ដោះស្រាយបាន​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកចាត់ការ​ទូទៅ​លោក Jose Mourinho ។​

​    ​Everton សង្ឃឹមថានឹង​អាច​សម្រេច​កិច្ចព្រមព្រៀង​មួយ​សម្រាប់​តារាបាល់ទាត់​វ័យ ២៧​ឆ្នាំ Schneiderlin ប៉ុន្តែ​បិសាច​ក្រហម គឺ​មិនទាន់​ទទួលបាន​ការដេញថ្លៃ​ដែល​អាច​ទទួលយកបាន​សម្រាប់​ខ្សែបម្រើ​រូបនេះ​នៅឡើយ​។ នេះ​បើ​យោងតាម​ពាក្យសម្តី​របស់​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម​។​

​    ​លោក Mourinho បាន​បញ្ជាក់ថា "​ខ្ញុំ​នឹង​អនុញ្ញាតឱ្យ​ពួកគេ​ចាកចេញ ប្រសិនបើ​មានការ​ដេញថ្លៃ​សមរម្យ​មកដល់​។ រហូតដល់​ពេលនេះ មិនទាន់​មក​នៅឡើយ​ទេ​។ យើង​មិនទាន់មាន​ការផ្តល់ជូន​ដែល​ស័ក្តិសម​នឹង​គុណភាព​របស់​កីឡាករ​យើង​នោះឡើយ​"៕

 93300943 gettyimages 522691268 adverise with khmeread
Loading ad ...