samsung-banner
adverise with khmeread

Pep Guardiola ភ្លក្ស​ជ័យជម្នះ​ត្រជាក់ត្រជុំ​លើកដំបូង​ក្នុង FA Cup ក្រោយ Man City បំបាក់​ម្ចាស់ផ្ទះ West Ham

 93301590 aguero

    ​លោក Pep Guardiola បាន​ភ្លក្ស​រសជាតិ​នៃ​ដំណើរ​ប្រជែង​ពាន​ខាប់​ក្នុងស្រុក FA Cup របស់គាត់​ជា​លើកដំបូង ដោយ​បញ្ចប់ទៅ​យ៉ាង​អា​ធឹ​កអាធ​ម ខណៈដែល​ក្រុម​មេឃ​ខៀវ Manchester City របស់គាត់​បាន​ជាន់ឈ្លី​យ៉ាងដំណំ​ទៅលើ​គូប្រជែង​មកពី​លី​ក​កំពូល​អង់គ្លេស Premier League ក្រុម​ញញួរ​ធំ West Ham ក្នុង​លទ្ធផល ៥-០ ក្នុង​ជុំ​ទី​បី​កាលពី​យប់មិញ​នេះ​។​

​    ​មេឃ​ខៀវ​អាច​សម្រាក​តង់​ទីមួយ​ជាមួយនឹង​លទ្ធផល​នាំមុខ ៣-០ ដែល Yaya Toure ជា​អ្នក​បើកឆាក​រក​គ្រាប់​បាល់​នៃ​ការប្រកួត ដោយ​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​។​

​    ​ប៉ុន្មាន​នាទី​បន្ទាប់ពី​ចាប់ផ្តើម​ការប្រកួត​តង់​ទី​ពីរ Sergio Aguero បាន​ស៊ុត​បញ្ចូល​ទី​បាល់​ផ្លាត​ចេញពី​ការ​ស៊ុត​របស់ Toure​ដែល​បានធ្វើឱ្យ​គាត់​បាន​ក្លាយទៅជា​អ្នកស្វែងរក​គ្រាប់​ច្រើនជាងគេ​បំផុត​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​បី​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មេឃ​ខៀវ​។​

​    ​ក្រោយ​ការបើកឆាក​ការប្រកួត​ជុំ​ទី​បី​កាលពី​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ មេឃ​ខៀវ​គឺជា​ក្រុម​ដំបូង​គេ​ដែល​បាន​ឈរ​រង់ចាំ​ការ​ផ្គូរ​ផ្គង​នា​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយនេះ​៕


0▂ ▃ ▄ ▅ ▆ ▇ █ 0Highlights ᴴᴰ 5█ ▇ ▆ ▅ ▄ ▃ ▂5 par jackeddine

 

adverise with khmeread

មតិយោបល់