បុរស​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​វត្ត​រលួស​ក្រោយប្រពន្ធទាត់ចោលព្រោះណែនាំមិនស្ដាប់

    សៀមរាប ៖ បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់ កាលពី​រសៀល​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៦ នៅមុខ​ហោត្រៃ​ចាស់​មួយកន្លែង​ក្នុង​បរិវេណ​វត្ត​រលួស ស្ថិតក្នុង​ភូមិ​រលួស​កើត ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

    ប៉ូលិស​ស្រុក​ប្រាសាទបាគង​បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ប៉ែន ក្រក ភេទ​ប្រុស អាយុ៥៣​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។ ​ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម​ប៉ូលិស​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បានធ្វើ​ការពិនិត្យ​សាកសព​ផងដែរ​។​

    ក្រោយ​ការពិនិត្យ​សាកសព របស់​ប៉ូលិស​ផែ្ន​ក​វិភាគ​កន្លែងកើតហេតុ​បានបញ្ជាក់​ឱ្យដឹងថា ជនរងគ្រោះ​ស្លាប់​ប្រហែល ០៣ ​ថ្ងៃមុន​មកម្ល៉េះ។

    ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​បាន​និយាយថា ជនរងគ្រោះ​ជាម​នុស្ស​ផឹកស្រា​ជាប្រចាំ​មិនដែល​ហូបបាយ​ទេ។ ​ប្រពន្ធ និង​សាច់ញាតិ​និយាយ​ណែនាំ​ក៏​មិន​ស្តាប់ ហើយ​ត្រូវបាន​ប្រពន្ធ​រត់ចោល។ ​ដូចនេះ​ជនរងគ្រោះ​ស្លាប់​អាច​បណ្ដាលមកពី​កើត​ខ្យល់គរ​ឬ​អាចមាន​បញ្ហា​សុខភាព​។​

    បច្ចុប្បន្ន​សព​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច បាន​តម្កល់សព​ទុក​នៅក្នុង​វត្ត​កើតហេតុ​ខាងលើ ដើម្បីឱ្យ​ព្រះសង្ឃ​រៀបចំ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Unnamed %281%29
adverise with khmeread
Loading ad ...