samsung-banner
adverise with khmeread

មិន​ចង់ឱ្យ​ខ្លាញ់​រុំ​ថ្លើម គួរ​ទទួលទាន​អាហារ​ទាំងអស់នេះ ព្រោះ​សម្បូរ​សារធាតុ Choline កម្ចាត់​ខ្លាញ់​ក្នុង​ថ្លើម​

0

    ​សារធាតុ Choline គឺ​ស្រដៀង​ទៅនឹង​វីតាមីន B និង​មាននៅ​ក្នុង​ថ្លើម​។ ហើយ​វា​ក៏​អាច​រកបាន​នៅក្នុង​ម្ហូបអាហារ​ផ្សេងទៀត​ដូចជា ថ្លើម ត្រី សាច់ ពពួក​សណ្ដែកបាយ គ្រាប់​ធុញ្ញ​ជាតិ ស្ពៃ​ស្ពី​ណា​ច់ ពពួក​សណ្ដែក និង​ស៊ុត​។​

​    ​តើ​សារធាតុ Choline ធ្វើ​អ្វី​ដល់​រាងកាយ​? សារធាតុ​នេះ​ដើរតួនាទី​សំខាន់​មួយ​ក្នុង​រំលាយ​ជាតិ​ខ្លាញ់​។ ដោយ​គ្មាន​សារធាតុ​នេះ ជាតិ​ខា្ល​ញ់​និង​ជាតិ​កូ​ឡេ​ស្ដេ​រ៉ុល​នឹង​កកើតឡើង ហើយ​អាច​កកកុញ​ក្នុង​ថ្លើម មុនពេល​វា​ធ្វើដំណើរ​ក្នុង​ផ្លូវ​ឈាម​។ ហើយ​ប្រសិនបើ​វា​កកកុញ​បែបនេះ អ្នកនឹង​ស្ថិតក្នុង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម និង​ជំងឺ​ផ្សេងៗ​ទៀត​។​

​    ​ប្រភព​នៃ​អាហារ​មាន​សារធាតុ Choline នេះ​រួមមាន​៖
​    ​- ថ្លើម​សត្វ ៖ ១ ខាំ មាន​ផ្ទុក​សារធាតុ Choline ៤២៣ ក្រាម​។​
​    ​- បន្លែ​បៃតង (​រួមមាន​ប្លក់​ច​យ ខាត់ណា ស្ពៃក្ដោប និង​ផ្កា​ខាត់ណា​) មួយ​កែវ​មាន​ផ្ទុក​សារធាតុ​នេះ ៦៥ ក្រាម​
​    ​- ស៊ុត ១ គ្រាប់​មាន​ផ្ទុក​សារធាតុ​នេះ ១១៥ ក្រាម​។​

​    ​ហើយ​យោងតាម​វិទ្យាស្ថាន Institute of Medicine ស្ត្រី​ត្រូវការ​សារធាតុ​នេះ ៤២៥ ក្រាម​ក្នុង​មួយថ្ងៃ ខណៈដែល​បុរស​ត្រូវការ ៥៥០ ក្រាម​ក្នុង​មួយថ្ងៃ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់