Pep Guardiola និយាយថា Man City វិលត្រឡប់​មកលេង​ល្អ​បំផុត​វិញ​ហើយ ក្រោយ​បំបាក់ West Ham ផុយៗ​

    ​Pep Guardiola បាន​អះអាងថា មេឃ​ខៀវ Manchester City បាន​វិលត្រឡប់​ទៅកាន់​ភាពខ្លាំង​របស់​ពួកគេ​វិញ​ហើយ បន្ទាប់ពី​កូនក្រុម​របស់ខ្លួន​បាន​លុត​គូប្រកួត​នៅក្នុង​ការប្រកួត​ដំណើរ​ប្រជែង​ពាន​ខាប់​ក្នុងស្រុក FA Cup ស្ថិតក្នុង​ជុំ​ទី​បី​ក្នុង​លទ្ធផល ៥-០ កាលពី​យប់មិញ​នេះ​។​

​    ​មេឃ​ខៀវ​បាន​វាយ​សំពង​យ៉ាង​ចាស់ដៃ​ទៅលើ​គូប្រជែង​របស់ខ្លួន​ក្រុម​ញញួរ​ធំ West Ham យ៉ាង​ងាយស្រួល​បំផុត​ក្នុង​លទ្ធផល ៥-០ នៅលើ​ទឹកដី London Stadium ដែល​បានធ្វើឱ្យ​ពួកគេ​បានក្លាយ​ទៅជា​ក្រុម​ដំបូង​គេ​ដែល​រង់ចាំ​ការ​ផ្គូរ​ផ្គង​សម្រាប់​ជុំ​ទី​បួន​នៅ​ថ្ងៃ​ចន្ទ​ក្រោយនេះ​។​

​    ​ហើយ​ក្រោយ​បញ្ចប់​ការប្រកួត​លោក Guardiola បាន​និយាយថា "​របៀប​ដែល​ពួកយើង​លេង ទីបំផុត​យើង​អាច​ស្វែង​រកបាន​ឡើងវិញ​ពី​ទម្រង់​មួយ​ដែល​យើង​បានធ្វើ​កាលពី​ដើមរដូវ​កាល​នេះ​។ កាលពី​ពីរ​ខែ​មុន យើង​មិន​អាចធ្វើ​រឿង​ទាំងនោះ​បានឡើយ ប៉ុន្តែ​ដោយ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ យើង​អាច​ចាប់ផ្តើម​ម្តងទៀត​ក្នុង​ការលេង​ក្នុង​របៀប​បែប​នោះបាន​"៕

adverise with khmeread