adverise with khmeread 001

ឡើងផ្សាសំយ៉ាបផ្ទះប៉ះជាមួយខ្សែភ្លើងឆក់ឆ្លាក់កំពស់ជាង៤ែម៉ត្ររបួសធ្ងន់

    ភ្នំពេញ៖ បុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់ ពេលដែលឡើងផ្សាសំយ៉ាបមុខផ្ទះ បង្កឲ្យមានការភា្ញក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចតែសំណាងល្អមិនគ្រោះថ្នាក់ដល់ជីវិត។
     គ្រោះថ្នាក់ការងារខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១ និង៣០ នាទីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៥ ក្នុងភូមិធម្មត្រៃ សង្កាត់ព្រៃស ខណ្ឌដង្កោ។
    ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសដែលជាមេជាងផ្សាដែកបានឡើងលើដំបូលសំយ៉ាបដែលម្ចាស់ផ្ទះគេតចេញពីផ្ទះ ដោយសំយ៉ាបផ្ទះនៅជិតនឹងមេខ្សែភ្លើងធំរបស់រដ្ឋ ខណ:ពេលមិនទាន់បាននឹងផ្សាផងស្រាប់តែមេខ្សែភ្លើងស្រូបឆក់ធ្លាក់ចុះមកក្រោមតែម្ដង។
    បើតាមប្រភពដដែលបានបញ្ជាក់ឲ្យដឹងថា បុរសដែលត្រូវខ្សែភ្លើងឆក់នោះមានឈ្មោះ ធីម ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរជាជាងផ្សាដែកស្នាក់នៅ ភូមិផ្សារត្រពាំងថ្លឹង  សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយមានស្រុកកំណើតនៅ ស្រុកកោះសុទិន ខេត្ដកំពង់ចាម។
    ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យលោកសង្ឃ។ គួរបញ្ជាក់ផងដែរថាករណីដែលឆក់ខ្សែភ្លើងមេធំរបស់រដ្ឋ នេះបានកើតឡើងជារឿយៗដោយមានការសង់ផ្ទះនិងឆ្វើសំយា៉បជាប់នឹងខ្សែភ្លើងហើយក៏សូមឲ្យម្ចាស់សំណង់ទាំងអស់មុននឹងសាងសង់សូមមើលឲ្យបានច្បាស់ផង៕

adverise with khmeread

មតិយោបល់