adverise with khmeread 1

អ្នកវិទ្យាសាស្ត្រ​ណែនាំ​ឱ្យ​មនុស្ស​គេង​ផ្អៀង​ទៅខាង​ឆ្វេង ព្រោះ​ហេតុផល​ចំនួន​៦

    ​នរណា​ក៏​ដឹង​ដែរ​ថា​រយៈពេល​គេង​មាន​សារៈសំខាន់​សម្រាប់​សុខភាព​បញ្ហា​និង​រាងកាយ ប៉ុន្តែ​ឥឡូវ​មានការ​លើកឡើងថា កាយវិការ​នៃ​ការ​គេង​ក៏​ជា​កត្តារួម​ចំណែក​ជួយ​ឱ្យ​សុខ​ភាពល្អ​ផងដែរ​។

​    ​តាម​ការសិក្សា​របស់​អ្នកវិទ្យាសាស្ត្រ​បានឱ្យដឹងថា ការ​គេង​ផ្អៀង​ទៅខាង​ឆ្វេង​អាចជា​បច្ច័យ​ជួយ​ឱ្យមាន​សុខភាព​ល្អ និង​គេង​បាន​លក់​ស្រួល​។ តោះ​មើល​អត្ថប្រយោជន៍​នៃ​ការ​គេង​ផ្អៀង​ទៅខាង​ឆ្វេង​ទាំងអស់គ្នា​៖

​    ​១. ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​សរសៃ​ឡាំ​ហ្វា​ទិ​ក (​ទាក់ទង​នឹង​ទឹករងៃ​)
​    ​ផ្អែក​តាម​វិធីសាស្ត្រ​ព្យាបាល​តាមបែប​ឥណ្ឌា​ហៅថា Ayurvedic គេង​ផ្អៀង​ទៅខាង​ឆ្វេង​អនុញ្ញាតឱ្យ​រាងកាយ​របស់​អ្នក​ច្រោះ​ទឹករងៃ និង​កាកសំណល់​តាមរយៈ​កូនកណ្តុរ ព្រោះ​រាងកាយ​ផ្នែក​ខាងឆ្វេង​របស់​អ្នក​គឺជា​កន្លែង​ពោរពេញ​ទៅដោយ​សរសៃ​ឡាំ​ហ្វា​ទិ​ក​។ ការស្រាវជ្រាវ​របស់លោក​ខាងលិច​ក៏​រកឃើញ​ដែរ​ថា គេង​ផ្អៀង​ទៅខាង​ឆ្វេង​អាចជួយ​រាងកាយ​សម្អាត​នូវ​កាកសំណល់​នានា​ចេញពី​ខួរក្បាល​។ ផ្ទុយ​មកវិញ គេង​ផ្អៀង​ទៅខាង​ស្តាំ​ង​នឹង​កាត់បន្ថយ​ប្រសិទ្ធភាព​របស់​ប្រព័ន្ធ​សរសៃ​ឡាំ​ហ្វា​ទិ​ក​។

​    ​២. ជួយ​ឱ្យ​ការរំលាយ​អាហារ​បាន​ប្រសើរឡើង​
​    ​នៅពេល​និយាយ​ដល់​ការរំលាយ​អាហារ គេង​ផ្អៀង​ទៅខាង​ឆ្វេង​ល្អ​ជាង​ខាងស្តាំ ព្រោះ​គេង​ផ្អៀង​ខាងឆ្វេង​ជួយ​ឱ្យ​កាកសំណល់​អាហារ​ហូរ​បាន​ស្រួល​ពី​ពោះវៀនធំ​ទៅកាន់​ចុង​ពោះវៀនធំ​។ ជាងនេះទៅទៀត គេង​ផ្អៀង​ទៅខាង​ឆ្វេង​អនុញ្ញាតឱ្យ​ក្រពះ​និង​លំពែង​របស់​អ្នក​សំយុង​តាម​ធម្មជាតិ​របស់​វា (​ក្រពះ​របស់​យើង​ស្ថិតនៅ​ខាងឆ្វេង​រាងកាយ​) ដែល​អាច​រក្សា​ការអភិវឌ្ឍ​នៃ​អង់ស៊ីម​របស់​លំពែង និង​ដំណើការ​កិន​រំលាយ​អាហារ​បាន​យ៉ាង​ប្រសើរ​។​

​    ​៣. ល្អ​សម្រាប់​បេះដូង​
​    ​វេជ្ជបណ្ឌិត​តែង​ណែនាំ​ស្ត្រី​មាន​ផ្ទៃពោះ​គេង​ផ្អៀង​ទៅខាង​ឆ្វេង​ព្រោះ​វា​ជួយ​សម្រួល​ដល់​ចលនា​ឈាម​រត់​ទៅកាន់​បេះដូង​។ ទោះបី​អ្នក​ពុំ​មានគភ៌​ក៏ដោយ ក៏​ការ​គេង​ផ្អៀង​ទៅខាង​ឆ្វេង​នៅតែ​អាច​ដកចេញ​នូវ​សម្ពាធ​មួយចំនួន​ចេញពី​បេះដូង​របស់​អ្នក ព្រោះ​ការ​ផ្អៀង​មក​ឆ្វេង​ជួយ​សម្រួល​ដល់​ទាំង​ការបញ្ចូល​ទឹករងៃ និង​បញ្ចេញ Aortic ពី​បេះដូង ជាហេតុ​ធ្វើឱ្យ​បេះដូង​របស់​អ្នកមាន​សុខភាព​ល្អ​។​

​    ​៤. ល្អ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​
​    ​គេង​ផ្អៀង​ទៅខាង​ឆ្វេង​មិន​ត្រឹមតែ​ជំរុញ​លំហូរ​ឈាម​បាន​ប្រសើរឡើង​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​បំបាត់​សម្ពាធ​មកលើ​ខ្នង ជួយ​កុំឱ្យ​ស្បូន​កៀប​ជាមួយ​ថ្លើម និង​បង្កើន​លំ​ហូរឈាម​ទៅកាន់​ស្បូន លំពែង និង​ទារក​។

​    ​៥. បន្ថយ​ការ​ក្រហាយ​ទ្រូង​
​    ​ការសិក្សា​មួយ​ចេញផ្សាយ​ក្នុង​ព្រឹ​តិ្ត​ប័ត្រ The Journal of Clinical Gastroenterology បាន​រកឃើញថា ការ​ទម្រេត​ទៅខាង​ឆ្វេង​អាច​កាត់បន្ថយ​រោគសញ្ញា​អាស៊ីត​ចេញពី​ក្រពះ​។ នេះ​គឺ​ដោយសារ​ក្រពះ​របស់​យើង​ស្ថិតនៅ​ខាងឆ្វេង ដូច្នេះ​បើ​គេង​ទៅខាង​ស្តាំ​វា​នឹង​បង្កើន​រោគសញ្ញា​នេះ​រឹតតែ​ខ្លាំង ជាហេតុ​ធ្វើឱ្យ​ក្រហាយ​ដើមទ្រូង​។ បើ​អ្នក​គេង​ទៅខាង​ឆ្វេង ១០ នាទី អាកា​រៈ​ក្រហាយ​ទ្រូង​នឹង​បាត់​ទៅវិញ​យ៉ាង​មាន​ប្រសិទ្ធភាព​។

​    ​៦. ជួយ​បំបាត់​ការឈឺ​ខ្នង​
​    ​ប្រសិនបើ​អ្នក​ឧស្សាហ៍​ឈឺ​ខ្នង អ្នក​គួរតែ​គេង​ផ្អៀង​មក​ខាងឆ្វេង ព្រោះ​គេង​របៀបនេះ​អាចជួយ​បន្ធូរបន្ថយ​សម្ពាធមក​លើ​ឆ្អ​ង​ខ្នង ហើយក៏​ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល​ផងដែរ​៕

adverise with khmeread
ប្រភព៖ ឡាយ​ហ៊ែ​ក​

អ្នកនឹងចូលចិត្ត

មតិយោបល់