ប៉ូលិស​ខេត្តបាត់ដំបង​វ៉ៃខ្នោះ​ជនសង្ស័យ​ ៥ ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    បាត់ដំបង ៖ ប៉ូលិស​ខេត្តបាត់ដំបង​វ៉ៃខ្នោះ​ជនសង្ស័យ​ ៥ ​នាក់​ក្នុង​ ២ ​ករណី​ផ្សេងគ្នា​ពាក់ព័ន្ធ​គ្រឿងញៀន ហើយ​បាន​បញ្ជូនទៅ​តុលាការ​កាលពី​ថ្ងៃទី​៦​ មករា ​២០១៧​ម្សិលមិញ។​

    ករណី​ទី​១-​ប៉ូលិស​ខេត្ត​ត​បាត់ដំបង​បានធ្វើការ បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០២ ​នាក់​ត្រង់ ចំណុច​ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​កាលពី​ថ្ងៃទី​៤ ​មករា​កន្លងទៅនេះ គឺ​ឈ្មោះ សឺ​ន ឃួន ភេទប្រុស​ អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ជំនីក ឃុំ​អ​ន្ល់​វិល​និង​ឈ្មោះ ភោគ សំបួរ រស់ នៅ​ភូមិ​ស្វាយ​ធំ ឃុំ​អូរ ដំបង​២ ស្រុក​សង្កែ​ខេត្ត បាត់ដំបង និង​ដកហូត (​ថ្នាំញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន ICE ម៉ា​ទឹកកក ទម្ងន់ ២៤.១៨ ក្រាម ជ​ញ្ជី​ញ​ថ្លឹង​ថ្នាំញៀន​ចំនួន ០១ ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួន​និង​ទូរ ស័ព្ទ​ដៃ ០១ គ្រឿង​)។​

    លោក​វរសេនីយ៍ត្រី ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន បញ្ជាក់ថា​ជនល្មើស​និង​វត្ថុតាង នឹង ត្រូវ​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​បាត់​ដំបង។​

    ករណី​ទី​២-​ប៉ូលិស​ខេត្តបាត់ដំបង​បាន​បង្ក្រាប​ករណី​រក្សាទុក​និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​ករណី​ឃាត់​មនុស្ស​ចំនួន ០៣ នាក់​កាលពី​ថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០១៧ កន្លងទៅនេះ​។​

    លោក​វរសេនីយ៍ត្រី ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​ខេត្ត​បានឱ្យដឹងថា ជនសង្ស័យ ទាំង​០៣ នាក់​នោះ​មាន៖ ១-​ឈ្មោះ ស៊ន មករា ភេទ​ប្រុស អាយុ ២៤ ឆ្នាំ រស់នៅ​ភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង​, ២-​ឈ្មោះ ដួង ពន្លឺ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ រស់នៅ​ភូមិ​តា​សាញ​ជើង ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង​ និង​៣-​ឈ្មោះ តំ សុខ​ឃៀ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ រស់នៅ​ភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង។​

    រឹបអូស​វត្ថុតាង​មាន៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម៉ា​ទឹកកក​ICE ទម្ងន់ ០.១៧​ក្រាម ម៉ូតូ​ចំនួន ០២ គ្រឿង និង​ទូរស័ព្ទដៃ​ចំនួន ០៤ គ្រឿង។​

    ករណីនេះ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​បាត់ដំបង ដើម្បី​ចាត់ការ​តាមច្បាប់៕​

Unnamed adverise with khmeread

មតិយោបល់