ប៉ូលិស​ប៉ុស្តិ៍​ព្រែក​ថ្មី​វ៉ៃខ្នោះ​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​ ៦ ​កញ្ចប់​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍ព្រែក​ថ្មី បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ នៅមុខ​ដីឡូត៍​គ្មាន​លេខ ភូមិ​ព្រែក​ថ្មី​១ សង្កាត់​ព្រែក​ថ្មី ខណ្ឌច្បារអំពៅ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៧ ម៉ោង​៨ និង​១៥​នាទី យប់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ ​តុល ស៊ី​ថុល ភេទ​ប្រុស អាយុ​៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ស្នាក់នៅ ភូមិ​ព្រែក​ថ្មី​១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ។ វត្ថុតាង​ដកហូត​បាន មាន​ក្រាម​ពណ៌​ស​ថ្លា ​(​សង្ស័យ​ជា​គ្រឿងញៀន​) ០៦​ កញ្ចប់​ថង់​តូច និង​ទូ​រស័ព្ទដៃ ០១ ​គ្រឿង។​

    បច្ចុប្បន្ន ជនសង្ស័យ រួម​និង​វត្ថុតាង ឃាត់ខ្លួន បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

Untitled 1
adverise with khmeread