​ត្រាំ​ក្បត់​សន្យា​? ត្រាំ​និយាយថា​នឹង​ដក​លុយ​អាមេរិក​សង់​ជញ្ជាំង​តាម​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​

​    ​យោងតាម​មន្ត្រីសភា​មកពី​គណបក្ស​សាធារណរដ្ឋ​បានឱ្យដឹងថា រដ្ឋការ​អន្តរកាល​របស់លោក​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់​ត្រាំ បានបង្ហាញ​សញ្ញា​ដល់​មេដឹកនាំ​សភា​បក្ស​សាធារណរដ្ឋ​ថា បំណង​របស់លោក​គឺ​ផ្តល់​មូលនិធិ​សាងសង់​របង​ព្រំដែន​តាមរយៈ​ដំណើរ​ការដក​ប្រាក់​បម្រុង​យ៉ាងយូរ​ត្រឹម​ខែមេសា​ខាងមុខ​។​

​    ​ជំហាន​នេះ​នឹង​ក្បត់​នូវ​សន្យា​អំឡុង​យុទ្ធនា​ការបោះឆ្នោត​គឺ​នៅពេល​លោក​ត្រាំ​បាន​និយាយ​ច្រំ​ដែលថា គាត់​នឹង​បង្ខំ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ឱ្យចេញ​លុយ​ថ្លៃ​ធ្វើ​របង ដែល​លោក​បាន​ប៉ាន់ប្រមាណ​មានតម្លៃ​ប្រហែល ៨ ពាន់​លាន​ដុល្លារ​ខណៈ​ក្រុមអ្នកវិភាគ​និយាយថា តម្លៃនឹង​ច្រើនជាង ១០ ពាន់​លាន​ដុល្លារ កាលពី​ខែតុលា​។ ទោះយ៉ាងណា លោក​ត្រាំ​បានលើកឡើង​ជា​លើកដំបូង​ថា ប្រទេស​ម៉ិ​ក​ស៊ិ​ក​នឹង​សងលុយ​ថ្លៃ​ធ្វើ​របង​ឱ្យ​សហរដ្ឋអាមេរិក​អាមេរិក​វិញ​។​

​    ​លោក​ត្រាំ​បានការ​ពារ​សំណើ​នេះ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នៅលើ​សារ Twitter មួយ​ដោយ​និយាយថា ចំណាត់ការ​ក្នុងការ​ប្រើប្រាស់​ប្រាក់​បម្រុង​របស់​សភា គឺ​ដោយសារ​ល្បឿន​នៃ​ការសង​លុយ​មក​អាមេរិក​វិញ​។​

​    ​គាត់​បានសរសេរថា "​សារព័ត៌មាន​ទុច្ចរិត​មិនបាន​រាយការណ៍​ថា លុយ​ដែល​ចំណាយ​លើ​ជញ្ជាំង​ដ៏​អស្ចារ្យ នឹងត្រូវ​បាន​សង​វិញ​ដោយ​ប្រទេស​ម៉ិ​ក​ស៊ិ​ក (​យ៉ាង​លឿន​) នោះទេ​"៕

ប្រភព៖ បរទេស

1 adverise with khmeread

មតិយោបល់