រថយន្ដ​កាមរី​ហាយ​ព្រី​ដ​បុក​ឡើ​ខឿន​សួនច្បារ​ទ្រូងផ្លូវ​ខ្ទេច​

    ភ្នំពេញ ៖ បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​រួម​ដំណើរ​ជាមួយ​នារី​ម្នាក់​បើករថយន្ដ​កាមរី​ហាយ​ព្រី​ដ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ត្រង់ចំណុច​ផ្លូវ​កោង​ជ្រុល​បុក​ឡើង​ខឿន​សួនច្បារ​ទ្រូ​ងផ្លូវ ​និង​បន្ត​ហោះ​ទៅបុក​ឡើង​ខឿន​រង្វង់​មូល​ព្រំ​មុខ​បួន​បណ្ដាលឱ្យ​រថយន្ដរ​ង​ការខូច​ខា​ត​ស្ទើរ​ទាំងស្រុង​តែ​មិន​បណ្ដាលឱ្យ​អ្នកជិះ​នៅក្នុង​រថយន្ដ​រងរបួស​ឡើយ។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៣ ​និង​១៥​នាទី​ទៀបភ្លឺ​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​រង្វង់​មូល​ព្រំ​មុខ​បួន ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

    រថយន្ដ​បង្ក​ម៉ាក​កាមរី​ហាយ​ព្រី​ដ​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​ 2AC-1698 បើកបរ​ដោយ​បុរស​នារី​ពីរ​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​គេចខ្លួនបាត់​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ដ​បង្ក​បើក​ក្នុង​ល្បឿន​លឿន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ទិសដៅ​ពី​ខេត្ត​ចូលមក​ភ្នំពេញ។ ​ពេលមកដល់​ចំណុចកើតហេតុ​ដោយ​ស្ថានភាព​ផ្លូវ​មាន​សភាព​កោង​ខ្លាំង​ ហើយ​រថយន្ដ​មិន​បន្ថយល្បឿន​ក៏​ជ្រុល​បុក​ឡើង​ខឿន​សួនច្បារ​ទ្រូង​ផ្លូវ​ហើយ​រថយន្ដ​មិន​អស់​ល្បឿន​បន្ត​ហោះ​ទៅបុក​ឡើង​ឃឿន​រង្វង់​មូល​ព្រំ​មុខ​បួន​បណ្ដាលឱ្យ​រថយន្ដរ​ង​ការខូចខាត​ស្ទើរតែ​ទាំងស្រុង​តែ​សំណាងល្អ​មិន​បណ្ដាលឱ្យ​អ្នកជិះ​នៅក្នុង​រថយន្ដ​រងរបួស​ធ្ងន់ធ្ងរ​នោះទេ​។​

    ប្រភព​បាន​បន្តថា ក្រៅពី​កើតហេតុ​អ្នកជិះ​នៅក្នុង​រថយន្ដ​ទាំងពីរ​នាក់​បាន​ចុះ​ពី​រថយន្ដ​ហើយ​ឡើង​ជិះ​រថយន្ដ​តាក់​ស៊ី​គេចខ្លួនបាត់​ដោយ​បន្សល់​រថយន្ដ​ទុក​នៅ​កន្លែងកើតហេតុ​។​

    ក្រោយមក​ទើប​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​និង​បាន​សហ​ការ​ជាមួយ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​ស្ទួ​ច​យក​រថយន្ដ​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​នៅពេល​ក្រោយ​៕

1
adverise with khmeread