samsung-banner
adverise with khmeread

រទេះភ្លើង​ចូល​ចត​នៅ​រ៉ា​វាលរេញ​ដើម្បី​បញ្ចៀស​គ្នា​ចាប់​ហ្វាំ​ង​មិន​ស៊ី​បុក​គ្នា​របួស​ ៣ ​នាក់

Unnamed %281%29

    ព្រះសីហនុ ៖ មាន​ករណី​រថភ្លើង​បុក​រថភ្លើង​កើតឡើង​កាលពី​ព្រឹក ថ្ងៃទី​០៧ ​ខែមករា​ ឆ្នាំ​២០១៧ វេលា​ម៉ោង​០៩នាទី នៅ​ចំណុច​ចំណត​រថភ្លើង ស្ថិតក្នុង​ភូមិ​បឹង​វែង ឃុំ​វាលរេញ​ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។​

    ប៉ូលិស​ប៉ុស្តិ៍​ឃុំ​វាលរេញ​បានឱ្យដឹងថា ករណីនេះ​បណ្តាលមកពី រថភ្លើង​០២​ខ្សែ​មក​ចត​បញ្ជៀ​ស​គ្នា នៅ​រ៉ា​រថភ្លើង​វាលរេញ ហើយ​រថភ្លើង​មួយ​ខ្សែ​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ទៅ​ភ្នំពេញ​ចូល​ចត ដើម្បីឱ្យ​រថភ្លើង​១​ខ្សែ​ទៀត ទិសដៅ​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ​ឆ្លងកាត់ ពេលនោះ រថភ្លើង​ដែល​ចូល​ចត​ពីក្រោយ ហ្វាំ​ង​អត់​ស៊ី បាន​បុក​ពីក្រោយ​រថភ្លើង​ដែល​ចត​ខាងមុខ​តែម្តង​។ អ្នកបើកបរ ឈ្មោះ​​ យូ គឹ​ម​សាន​ អាយុ​៥០​ឆ្នាំ នៅ​ភូមិ​-​ឃុំ​ប្រទះ​ឡាង ខណ្ឌដង្កោ​។​

    គ្រោះថ្នាក់​នេះ បណ្តាលឱ្យ​រងរបួស​ស្រាល អ្នកដំណើរ​ចំនួន​០៣​នាក់​១-​ឈ្មោះ​ សៅ សុផល​ ភេទ​ស្រី​ អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​ប្រាសាទ ឃុំ​លាយ​បូ ត្រាំកក់ ខេត្តតាកែវ និង ជនបរទេស​ចំនួន ​០២ ​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​។​

    បច្ចុប្បន្ន​ជនរងគ្រោះ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ រីឯ​រថភ្លើង​នៅ​កន្លែងកើតហេតុ​នៅឡើយ៕

adverise with khmeread

មតិយោបល់