ក្រុមហ៊ុន Honda បង្ហាញ​ម៉ូតូ​កង់​ពីរ និង​ម៉ូតូ​កង់​មួយ​ដ៏​ទំនើប អាច​បើក​ដោយ​ស្វ័យប្រវត្តិ និង​ចេះ​តាម​ម្ចាស់​ពីក្រោយ​ខ្នង​ដូច​ឆ្កែ

    ​ម្ចាស់​ម៉ូតូ​គ្រប់រូប​ដឹង​ច្បាស់​ណាស់ ការរក្សា​ម៉ូតូ​ឱ្យ​នឹងថ្កល់​ជួនកាល​ជាការ​លំបាក​មួយ​។ ប៉ុន្តែ​ក្រុមហ៊ុន Honda បាន​ចូលមក​ជួយសង្គ្រោះ​បញ្ហា​នេះ ជាមួយ​ម៉ូតូ​រក្សា​លំនឹង​ដោយ​ស្វ័យប្រវត្តិ ដែល​អាច​បើកបរ​ដោយ​ខ្លួន​វា​ថែមទៀត​។ 

​    ​ក្រុមហ៊ុន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៦​មករា​ថា វា​អាច​បើកបរ​ដោយមាន​សុវត្ថិភាព​ខ្ពស់​ណាស់ និង​បានបង្ហាញ​ម៉ូតូ​កង់​មួយ​ដ៏​ចម្លែក ដែល​ប្រើ​បច្ចេកវិជ្ជា​ដូចគ្នានេះ​ផងដែរ​។ 

​    ​ដោយ​ហៅថា​ម៉ូតូ Honda Riding Assist ម៉ូតូ​គំរូ ដែល​ប្រើ​បច្ចេកវិជ្ជា​រ៉ូ​បូត​របស់​ក្រុមហ៊ុន Honda នេះ អាច​រក្សា​លំនឹង​ខណៈ​ម៉ូតូ​ពន្លត់​ម៉ាស៊ីន​ចត​ចោល ដោយ​មិនបាច់​វាយ​ចន្ទល់​ឡើយ​។ 

​    ​ក្រុមហ៊ុន​បាន​បញ្ចេញ​វីដេអូ​ម៉ូតូ​នេះ​បើកបរ​តាម​ពីក្រោយ​ម្ចាស់​នៅ​ជុំវិញ​អគារ​តាំង​បង្ហាញ​ផងដែរ​។ 

​    ​អំឡុង​ការដាក់​បង្ហាញ​នៅ​ពិ​ព័រ​ណ៌ CES ក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស ម៉ូតូ​រក្សា​លំនឹង​ស្វ័យប្រវត្តិ​នេះ​បានដាក់​បញ្ឈ​ចោល​នៅក្បែរ​ម៉ូតូ​កង់​ទោល​សម្រាប់​អ្នក​ថ្មើរជើង​ហៅថា Uni-Cub ដោយ​អាច​ពន្លូត​ខ្លួន​វា​លៀន​ទៅមុខ​យ៉ាង​អស្ចារ្យ​ទៀតផង​។ 

​    ​ក្រៅពី​ម៉ូតូ​ទាំងពីរ​នេះ Honda ក៏​បង្អួត​រថយន្ត​ថ្មី​ដ៏​ទំនើប​ផងដែរ​ហៅថា NeuV (​ឈ្មោះ​ពេញ New Electric Urban Vehicle) និង​កូន​រថយន្ត​ឈ្មោះ HANA (​ឈ្មោះ​ពេញ Honda Automated Network Assistant)៕ 

 

3be0469c00000578 0 image m 17 1483650533217
adverise with khmeread
Loading ad ...