ស្ត្រី​អង់គ្លេស​អះអាងថា​ថត​ជាប់​ខ្មោច​ស្តេច​អង់គ្លេស Edward V ដែល​គេ​ធ្វើ​គុត ៥០០ ឆ្នាំមុន

    ​ម្តាយកូន​ពីរ​នាក់​ម្នា​ក់បាន​អះអាងថា រូបថត​មួយ​សន្លឹក​ដែល​គាត់​បាន​ថត​នៅ​ប្រាសាទ Tower of London ប្រហែលជា​ថត​ជាប់​ស្តេច Edward V ព្រះជន្ម ១២ វស្សា ដែល​នេះ​អាចជា​តម្រុយ​នាំទៅដល់​ការដោះស្រាយ​អាថ៌កំបាំង​ឃាតកម្ម​កាលពី ៥០០ ឆ្នាំមុន​។​

​    ​លោកស្រី Mary Ryan វ័យ ៤០ ឆ្នាំ បាន​ថតរូប​អាវុធ​នៅក្នុង​ពិព័រណ៍​មួយ​នៅ​ប្រាសាទ​ខាងលើ ប៉ុន្តែ​មិនបាន​ចាប់អារម្មណ៍​មុខមាត់​ដែល​ហាក់​បង្ហាញឡើង​នៅក្នុង​កញ្ចក់ រហូត​ទាល់តែ​គាត់​បាន​ទៅដល់​ផ្ទះ​វិញ​នៅ​ទីក្រុង​លី​វើ​ភូ​ល​វិញ​ទើប​ដឹង​។​

​    ​លោកស្រី Ryan បាន​ដើរលេង​កម្សាន្ត​នៅ​ប្រាសាទ​នេះ​ជាមួយ​ដៃគូ​របស់គាត់​ឈ្មោះ Andrew Lang វ័យ ៣៨ ឆ្នាំ កូនស្រី​ឈ្មោះ Kayleigh វ័យ ១៨ ឆ្នាំ​និង Chloe Lang វ័យ ១៥ ឆ្នាំ​កាលពីដើមឆ្នាំ ២០១៥ ហើយ​ពួកគេ​ស្ទើរ​លស់​ព្រលឹង​នៅពេល​បានឃើញ​រូបភាព​ថត​ជាប់​អ្វីដែល​ត្រូវបាន​អះអាងថា ខ្មោច​នោះ​។​

​    ​ជាង​តែង​សក់​រូបនេះ​ជឿថា មុខខ្មោច​របស់​ក្មេងប្រុស​ក្នុង​កញ្ចក់​អាចជា​ស្តេច Edward V ដែល​ត្រូវបាន​បញ្ជូនទៅ​ប្រាសាទ​ខាងលើ​ជាមួយ​ព្រះអនុជ​ព្រះជន្ម ៩ វស្សា​ព្រះនាម Richard ដោយ​ព្រះ​បិតុលា​របស់​ទ្រង់​គឺ​ព្រះអង្គម្ចាស់ Richard III នៅក្នុង​ឆ្នាំ ១៤៨៣​។​

​    ​មានការ​សន្ម​ត់​ជាទូទៅ​ថា ព្រះអង្គម្ចាស់​ទាំងពីរ​ត្រូវបាន​គេ​ធ្វើឃាត​ដោយសារ​ទ្រង់​មិន​ត្រូវបាន​ប្រទះឃើញ​ម្តងទៀត ប៉ុន្តែ​លោកស្រី Mary បាន​អះអាងថា រូបភាព​របស់គាត់​អាចជា​រូបភាព​ដំបូង​ដែល​ថត​ជាប់​ព្រះអង្គ​វ័យក្មេង​អង្គ​នេះ​។​

​    ​ទោះយ៉ាងណា លោក Thomas More មេធាវី​ក្នុង​សតវត្សរ៍​ទី ១៦ បាន​អះអាងថា ព្រះអង្គម្ចាស់​ទាំងពីរ​អង្គ​ត្រូវបាន​សម្លាប់​បំបិទមាត់​ដោយ​ព្រះ​បិតុលា​របស់​ទ្រង់​ហើយ​កប់​នៅក្នុង​ប្រាសាទ​ខាងលើ ប៉ុន្តែ​មិនមាន​ការបញ្ជាក់​ណាមួយ​ពី​ការលើកឡើង​នេះឡើយ ហើយ​ការបាត់​ខ្លួន​របស់​ព្រះអង្គ​ទាំងពីរ​ត្រូវបាន​ចាត់ទុកថា ជា​ឃាតកម្ម​ដ៏​អាថ៌កំបាំង​ជាងគេ​នៅលើ​ពិភពលោក​៕

ប្រភព៖​ បរទេស

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...