នាង​អង្វរ​ម្តាយ​សុំ​ឆ្លង​ឆ្នាំ​ក្រៅប្រទេស​ជា​លើកទីមួយ តែ​ដូចជា​មក​បញ្ចប់ជីវិត​ក្រោម​ថ្វីដៃ​ពួក​ភេរវកម្ម ដែល​វាយ​ក្លឹប​រាត្រី​នៅ​តួ​ក​គី​

    ​នាង Leanne Nasser បាន​សុំ​អង្វរក​ឪពុកម្ដាយ​របស់​នាង​ដើម្បីឱ្យ​នាង​បាន​ទៅលេង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​។ នាង​មិនដែល​បាន​ទៅ​ក្រៅប្រទេស​បាន​ម្ដង​នោះឡើយ ហើយក៏​មិនដែល​ចាក​ចេញពី​ប្រទេស​អ៊ីស្រាអែល​នោះដែរ​។ មិត្តភក្តិ​បីនាក់​របស់​នាង​បានគ្រោង​ទៅ​ទីក្រុង​នោះ​នៅ​សង្កាត់ Bosporus ដើម្បី​អបអរ​ថ្ងៃ​ឆ្លង​ចូលឆ្នាំថ្មី ហើយ​នាង​ចង់ទៅ​ជាមួយនឹង​ពួកគេ​ខ្លាំងណាស់​។​

​    ​ឪពុក​របស់​នាង​បាន​បដិសេធ​។ គាត់​ព្រួយបារម្ភ​ពី​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​មិនមាន​សុវត្ថិភាព ហើយ​គាត់​ចង់ឱ្យ​នាង​នៅផ្ទះ​។ ក្រោយមក​មីង​របស់​នា​ង​ឈ្មោះ Layal Masarweh បាន​ចូលមក​អន្តរ​គម​ន៍​។ មីង​របស់​នាង​បាន​ប្រាប់​ទៅ​វេ​ប​សាយ CNN ថា "​ឪពុក​របស់​នាង​បាន​ប្រឆាំង​នាង​ទាំងស្រុង​។ គាត់​បាន​និយាយថា​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​គឺ​គ្រោះថ្នាក់​ណាស់ ហើយ​នាង​មិនគួរ​ទៅនោះ​ទេ​។ ប៉ុន្ដែ​នាង​រឹង​ចចេស ហើយ​បាន​និយាយថា​គ្មាន​រឿង​អ្វី​កើតឡើង​ចំពោះ​នាង​នោះទេ​"​។​

​    ​នាង Nasser អាយុ ១៨ ឆ្នាំ​មកពី Tira ជាទី​ក្រុង​អារ៉ាប់​តូច​មួយ​ក្នុង​ភាគ​កណ្ដាល​ប្រទេស​អ៊ីស្រាអែល​មាន​គម្រោង​សម្រាប់​អនាគត​ធំ បន្ទាប់ពី​បញ្ចប់​ការសិក្សា​ក្នុង​ខែមិថុនា​។ នាង​បានធ្វើការ​នៅ​គ្លីនិក​ធ្មេញ​មួយ និង​សន្សំ​ប្រាក់​ទិញ​បាន​រថយន្ត​មួយ​ខ្លួនឯង​ទៀតផង​។ នាង​ចង់​ក្លាយជា​ពេទ្យធ្មេញ​ម្នាក់​នៅ​ថ្ងៃ​ណាមួយ​។ ប៉ុន្ដែ​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី ២០១៧ អ្នក​ទាំង​បួន​បាន​ទៅតាម​ផ្លូវ​របស់​ពួកគេ​ទៅ​ភោជនីយដ្ឋាន​មួយ​នៅ​សង្កាត់ Bosporus ទីក្រុង​អ៊ី​ស្តង់​ប៊ុល​។ ប៉ុន្មាន​ម៉ោង​ក្រោយមក​ពាក់​កណ្ដាលយប់ នាង​បាន​ផុស​រូបភាព​មួយ​ក្នុង Snapchat​។ នាង​បាន​ញញឹម ជាមួយនឹង​កម្រងផ្កា​នៅលើ​ក្បាល​របស់​នាង​។​

​    ​នៅថ្ងៃនោះ បន្ទាប់ពី​ការវាយប្រហារ​ភេរវកម្ម​កើតឡើង​ក្នុង​ក្លឹប មនុស្ស ៣៩ នាក់​បាន​ស្លាប់​និង​របួសធ្ងន់​ស្រាល​ជាច្រើន​នាក់​។ បន្ទាប់មកទៀត​ក្រុម​សង្គ្រោះ​បន្ទាប់​បានធ្វើការ​ជួយសង្គ្រោះ ហើយ Nasser បាន​បាត់​ខ្លួន​។ មិត្តភក្តិ​បីនាក់​របស់​នាង​នៅ​រស់រានមានជីវិត ដោយ​របួស​ពីរ​នាក់​។​

​    ​ឪពុក​របស់ Nasser បានដឹង​ដំណឹង​នេះ រួច​ធ្វើដំណើរ​មក​តួ​ក​គី​រយៈពេល ៩០ នាទី​ពី​ទីក្រុង Tel Aviv មក​។ ជាច្រើន​ម៉ោង​ក្នុង​ការរក​កូនស្រី ពួកគេ​គិតថា​នាង​នៅមាន​ជីវិត ហើយ​ប្រហែលជា​នៅ​មន្ទីរពេទ្យ​ផ្សេង​។​

​    ​នៅផ្ទះ​ក្នុង​ទីក្រុង Tira ទូរស័ព្ទ​របស់​មីង​នាង​បាន​រោទិ៍​។ វា​គឺជា​ឪពុក​របស់​នាង​។ គាត់​បាន​ផ្ញើ​រូបភាព​ជាច្រើន​សន្លឹក​។ ដោយ​រូបភាព​នោះ​មាន​ចិញ្ចៀន​បេះដូង​មួយ​ប្រឡាក់​ឈាម និង​ខ្សែ​កមួយ​ជាមួយនឹង​ត្បូង​ពណ៌​ស្វាយ​និង​បៃតង​។ កាបូប​ប្រា​ក់មួយ​ប្រឡាក់​ឈាម​រវាង​ខ្សែ​កាបូប​។​

​    ​អាជ្ញាធរ​ឆ្ងល់​ថា​តើ​គ្រួសារ​នាង​អាច​សម្គាល់​អត្តសញ្ញាណ​កូនស្រី​របស់ខ្លួន​បាន​ឬ​យ៉ាងណាទេ​។ ហើយ​ឪពុក​របស់​នាង​មិន​ចាំ​ថា​គ្រឿង​ចិញ្ចៀន​នោះ​ជា​របស់​កូន​គាត់​ឬ​យ៉ាងណាទេ​។​

​    ​ក្រោយមក​មីង​របស់​នា​ង​បាន​ផ្ញើ​រូបភាព​ថត​ចុងក្រោយ​របស់​នាង​នៅមុន​កើតហេតុ ក៏​លែង​អស់​ចម្ងល់ ហើយ Nasser បាន​ស្លាប់​ក្នុងការ​វាយប្រហារ​នោះ​មែន​។​

​    ​មីង​របស់ Nasser មាន​វិប្បដិសារី ហើយ​គ្រួសារ​របស់​នាង​ស្រក់​ទឹកភ្នែក​មិន​ព្រម​ឈប់​ឡើយ ចំពោះ​សោដនា​កម្ម​មួយ​នេះ​៕

ប្រភព៖CNN

adverise with khmeread

អ្នកនឹងចូលចិត្ត