adverise with khmeread 0

ប្រសិនបើ​អ្នកមាន​ម្រាមជើង​ទី​ពីរ​វែង​ជាងគេ អ្នក​ច្បាស់​ជា​ចង់​អាន​អត្ថបទ​នេះ​ជាមិនខាន​!

    ​ជាង ៥០០០ ឆ្នាំ​មកហើយ ឥណ្ឌា​និង​ចិន​នៅតែ​អនុវត្ត​វិធី​ទស្សន៍ទាយ​ជើង​។ មនុស្ស​នៅក្នុង​ប្រទេស​ទាំងពីរ​នេះ​ជឿថា ជើង​ដើរតួ​ជា​កញ្ចក់​មួយ​ឆ្លុះ​លើ​ផ្នែក​សេសសល់​ផ្សេងទៀត​នៃ​រាងកាយ​។

​    ​ប្រសិនបើ​មាន​ដុំ​ពក ស្នាម​ក្រិន ឬ​ឈឺចាប់​នៅលើ​ជើង វា​នឹង​ចង្អុលបង្ហាញ​នូវ​បញ្ហា​ត្រង់​កន្លែង​ផ្សេងទៀត​នៃ​រាងកាយ​។ បាតជើង​ជាប់​ពាក់ព័ន្ធ​នឹង​ឆ្អឹងខ្នង ដូច្នេះ​មានន័យថា​ប្រសិនបើ​ឈឺ​បាតជើង អ្នក​ក៏​ឈឺ​ខ្នង​ដូចគ្នា​។ គេ​ក៏​ជឿ​ដែរ​ថា​ចិត្ត​និង​រាងកាយ​មាន​ទំនាក់ទំនង​ជាមួយគ្នា ហើយ​បញ្ហា​រាងកាយ​អាច​បង្កឡើង​ដោយសារតែ​ចរិយា​សម្បត្តិ​របស់​មនុស្ស​។​

​     ប៉ុន្តែ​វា​ជា​ការពិត​ដែរឬទេ​?
​    ​លោកស្រី Jane Sheehan អ្នកជំនាញ​ផ្នែក​រ៉េ​ផ្លិ​ច​មាន​ភាពប្រាកដប្រជា​ថា ជើង​បង្ហាញ​ពីអ្វីៗ​ទាំងអស់​របស់​មនុស្ស ចាប់ពី​មុខងារ​ប្រព័ន្ធ​រំលាយ​អាហារ​រហូតដល់​សូម្បី​ទំនាក់ទំនង​របស់​ពួកគេ​។ ដោយ​គ្រាន់តែ​ក្រឡេកមើល​ជើង​របស់​អ្នក គេ​អាច​មើល​ដឹងថា​តើ​អ្នកជា​មនុស្ស​ឆ្មើងឆ្មៃ​និង​ចូលចិត្ត​ផ្សងព្រេង ឬ​ជាម​នុស្ស​ចិត្ត​នឹងធឹង មនុស្ស​មាន​សណ្តាប់ធ្នាប់ និង​មនុ​ស្សមាន​សុ​ខុ​ដម​ក្នុង​ជីវិត​។

​    ​ក្នុង​សៀវភៅ​ណែនាំ​របស់​លោកស្រី គាត់​បាន​រកឃើញថា​ជើង​របស់​អ្នក​អាច​និយាយប្រាប់​រឿងរ៉ាវ​របស់​អ្នក​ដូចខាងក្រោម​៖

​    ​១. មេជើង​
​    ​មនុស្ស​ដែលមាន​មេជើង​វែង​ជាង​ម្រាមជើង​ផ្សេងទៀត​គឺជា​មនុស្ស​ឆ្លាត​និង​ពូកែ​ច្នៃប្រឌិត​។ ពួកគេ​តែងតែមាន​ដំណោះស្រាយ​ឆ្លាត​វ័យ​ជានិច្ច​ចំពោះ​រាល់​បញ្ហា​នានា​។ ផ្ទុយ​មកវិញ ប្រសិនបើ​មេជើង​នោះ​តូច វា​មានន័យថា​អ្នក​អាចធ្វើ​កិច្ចការ​ជាច្រើន​បាន​ក្នុងពេល​តែមួយ​។ អ្នក​អាច​ចាត់ការ​ងារ​ឱ្យ​អ្នកដទៃ​ធ្វើ​យ៉ាង​មាន​ប្រសិទ្ធភាព​។ អ្នក​ប្រើ​ភាពជា​អ្នកដឹកនាំ​របស់​អ្នក​ដើម្បី​បញ្ចេញ​ឥទ្ធិពល​លើ​អ្នកដទៃ​ជាមួយនឹង​គំនិត​របស់​អ្នក​។

​    ​២. ម្រាមជើង​ទី​ពីរ​
​     មនុស្ស​ដែលមាន​ម្រាមជើង​ទី​ពីរ​វែង​ជាងគេ​គឺជា​មេដឹកនាំ​ប្រកបដោយ​គុណភាព​។ ពួកគេ​មាន​ថាមពល​ខ្លាំងក្លា និង​ពោរពេញ​ដោយ​ការច្នៃប្រឌិត និង​អាចមាន​ច​រិ​ក​ជា​ចៅហ្វាយ​គេ​តាំងពី​នាយ​។ ទោះយ៉ាងណា មនុស្ស​ដែលមាន​ម្រាមជើង​ទី​ពីរ​តូច​មិនមែនជា​មនុស្ស​មានអំណាច​ឥទ្ធិពល​អ្វី​នោះទេ ប៉ុន្តែ​វា​មានន័យថា មនុស្ស​បែបនេះ​ចូលចិត្ត​តែ​សុខ មិន​ចូលចិត្ត​មានរឿង​រ៉ាវ​អ្វី​នោះទេ​។

​    ​៣. ម្រាមជើង​ទី​បី​
​    ​ប្រសិនបើ​ម្រាមជើង​ទី​បី​វែង​ជាងគេ វា​ចង្អុល​បង្ហាញថា មនុស្ស​ម្នាក់​នោះ​មាន​ថាមពល​ស្វាហាប់ និង​ប៉ិនប្រសព្វ​ក្នុង​ការងារ​។ មនុស្ស​បែបនេះ​ចូលចិត្ត​ស្វែងរក​អ្វីដែល​ឥតខ្ចោះ ដូច្នេះហើយ​ពួកគេ​តែងតែ​អាច​សម្រេចបាន​ជោគជ័យ​ច្រើន​ជាមួយនឹង​ការតាំង​ចិត្ត​និង​ថាមពល​របស់​ពួកគេ​។ រឿង​អវិជ្ជមាន​គឺថា ការងារ​របស់​ពួកគេ​អាច​នឹង​ធ្វើឱ្យ​ពួកគេ​ភ្លេច​ពី​ស្នេហា គ្រួសារ និង​ការសប្បាយ​។​

​    ​ជាងនេះទៀត មនុស្ស​ដែលមាន​ម្រាមជើង​ទី​បី​ខ្លី​គឺជា​មនុស្ស​ដែលមាន​ភាព​រីករាយ​ក្នុង​ជីវិត​។ ពួកគេ​ចូលចិត្ត​ស្រណុក និង​មិន​ចង់​ធ្វើការ​ហត់​នោះទេ​។

​    ​៤. ម្រាមជើង​ទី​បួន​
​    ​មនុស្ស​ដែលមាន​ម្រាមជើង​ទី​បួន​វែង ហើយ​ត្រង់​ចង្អុល​បង្ហាញថា​គ្រួសារ​ពួកគេ​មាន​សារៈសំខាន់​ខ្លាំងណាស់​ចំពោះ​ពួកគេ​។ ប្រសិនបើ​ម្រាមជើង​ទី​បួន​មាន​សភាព​កោង វា​មានន័យថា​ពួកគេ​មាន​ទំនាក់ទំនង​មិន​រីករាយ​ទេ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​។

​    ​តែបើ​ម្រាម​នេះ​ខ្លី​វិញ ពួកគេ​មិនសូវ​ខ្វល់​ពី​គ្រួសារ​និង​ទំនាក់ទំនង​ស្នេហា​នោះឡើយ​។

​    ​៥. ម្រាម​កូន​ជើង​
​    ​មនុស្ស​ដែលមាន​ម្រាម​កូន​ជើង​តូច​តែងមាន​ច​រិ​ក​ដូច​កូនក្មេង​។ ពួកគេ​ខ្វះ​ទំនួល​ខុសត្រូវ និង​ឆាប់​មាន​អារម្មណ៍​ធុញទ្រាន់​ខ្លាំងណាស់​។ ដូច្នេះហើយ ពួកគេ​រមែង​ជាម​នុស្ស​ចូលចិត្ត​ឆាឆៅ​គេ តែ​ពួកគេ​ក៏​ជាម​នុស្ស​ដែល​រីករាយ ឆាប់​ចុះសម្រុង​នឹង​អ្នកដទៃ និង មាន​ភាព​មោះមុត​ផងដែរ​។

​    ​៦. ម្រាមជើង​ដែលមាន​លំដាប់លំដោយ​ដូច​កាំជណ្ដើរ​
​     ប្រសិនបើ​ម្រាមជើង​នីមួយៗ​វែង​ជាង​គ្នា​ពីមួយ​ទៅមួយ​ពី​កូន​ជើង​ដល់​មេជើង ពោល​មាន​រាង​ដូច​កាំជណ្តើរ នោះ​មានន័យថា អ្នកជា​មនុស្ស​ពោរពេញ​ដោយ​វិធីសាស្ត្រ មនុស្ស​ច្បាស់ការ និង​មនុស្ស​ចូលចិត្ត​ការអនុវត្ត​ជាក់ស្តែង​។ អ្នក​តែងតែ​បញ្ចប់​នូវ​អ្វីដែល​អ្នក​ចាប់ផ្តើម​។ ក្រៅពី​បុគ្គលិក​ដ៏​ល្អឥតខ្ចោះ​រួចហើយនោះ អ្នក​ក៏​នៅ​ជា​មិត្តសម្លាញ់​ល្អ​និង​ស្មោះត្រង់​ផងដែរ​។

​    ​៧. ជើង​សំប៉ែត​ដូច​ទា​
​    ​មនុស្ស​ដែលមាន​ជើង​សំប៉ែត​ដូច​ទា​គឺជា​មនុស្ស​ដែល​ធ្វើការ​ប្រកបដោយ​ភាព​ឈ្មុសឈ្មុល​ទៅមុខ​ជា​ដរាប​។ ពួកគេ​មាន​ភាព​រីករាយ​ខ្លាំង​បំផុត​នៅពេល​ជួប​រឿង​រវល់ តែ​ពួកគេ​ក៏​ចេះ​ឆ្លៀតពេល​ស្វែងរក​ភាពស្ងប់ស្ងាត់ និង​សុខ​ស្រួល​ក្នុង​ជីវិត​ដែរ​។

​    ​៨. ជើងវែង​ហើយ​ស្តួច​
​    ​មនុស្ស​ដែលមាន​ជើងវែង​ជាម​នុស្ស​មិន​ចូលចិត្ត​ទំយើ​ទេ​។ ពួកគេ​មិន​ចង់​រំខាន​អ្នកដទៃ​ឱ្យជួយ​ធ្វើ​កិច្ចការ​លំបាក​ឡើយ​។ ជាងនេះទៅទៀត ពួកគេ​ចូលចិត្ត​ស្អាត និង​មាន​សោភណភាព​ជានិច្ច​នៅ​ជុំវិញ​ខ្លួនគេ​។ ផ្ទះ​របស់​មនុស្ស​បែបនេះ​គឺ​តែងតែ​អស្ចារ្យ​ជានិច្ច មិន​ថា​ចំណូល​ពួកគេ​ប៉ុន្មាន​នោះឡើយ​។

​    ​៩. បាតជើង​កោង​
​    ​មនុស្ស​ដែលមាន​បាតជើង​កោង​ខ្លាំង​គឺជា​មនុស្ស​ម្ចាស់ការ​លើ​ខ្លួនឯង និង​ជាម​នុស្ស​ចេះ​ពឹង​អាស្រ័យ​លើ​ខ្លួនឯង​។ ពួកគេ​ចូលចិត្ត​ចំណាយពេល​ច្រើន​សម្រាប់​ខ្លួនគេ ដូច្នេះ​គេឯង​តែងតែ​ម៉ៃ​ថា​មនុស្ស​ប្រភេទ​នេះ​មិន​ចុះ​ចំណោម​ក្នុងសង្គម​ទេ​។

​    ​មនុស្ស​ដែលមាន​បាតជើង​កោង​តិច ឬ​រាបស្មើ​តែង​ចង់បាន​មនុស្សម្នា​ធ្វើជា​គូកន និង​ឆាប់​ចុះ​ចំណោម​គេឯង​ណាស់​។ ពួកគេ​ចង់​មាន​ពេល​សប្បាយរីករាយ​ជាមួយ​អ្នកដទៃ និង​ចង់ឱ្យ​អ្នកដទៃ​មាន​ភាព​រីករាយ​ដ៏​អស្ចារ្យ​ផងដែរ​៕ (ហាមលួចចំលង)

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ

អ្នកនឹងចូលចិត្ត

មតិយោបល់