ក្មេង​ក្បាល​ធំ​បំផុត​លើ​ពិភពលោក អាយុ ៦ សប្តាហ៍ ទទួល​ការវះកាត់​ជោគជ័យ​

    ​ក្មេងប្រុស​ម្នាក់​នៅ​ប្រទេស​ឥណ្ឌា​បាន​ឆ្លង​ការវះកាត់​មួយ​ដោយ​ទទួលបាន​ជោគជ័យ​ដើម្បី​កែប្រែ​អាកា​រៈ​មួយ​ដែល​ធ្វើឱ្យ​គាត់​មាន​ក្បាល​ធំជាងគេ​លើ​ពិភពលោក​។​

​    ​Mrityunjay Das ដែលមាន​អាយុ​ទើបតែ ៧ ខែ​និង​កើត​ជំងឺ "Hydrocephalus" បានកើត​សារធាតុ​រាវ​ជាង​បួន​លីត្រ​ក្នុង​ក្បាល ដែល​ធ្វើឱ្យ​មុខ​របស់គេ​ប៉ោង​ប៉ុន​ឪឡឹក​។​

​    ​ជា​លទ្ធផល​ពេល​ទទួល​ការព្យាបាល អង្កត់​ផ្ជិ​ត​ក្បាល​របស់​ក្មេងប្រុស​ម្នាក់នេះ​ត្រូវបាន​បន្ថយ​អស់​ចំនួន ២៦ សង់ទីម៉ែត្រ​ដែល​នេះ​មានន័យថា ពី ៩៦ មក ៧០ សង់ទីម៉ែត្រ​ក្នុង​រយៈពេល ៦ សប្តាហ៍​នៃ​ការព្យាបាល​។​

​    ​លោក​វេជ្ជបណ្ឌិត Dilip Parida អគ្គនាយក​នៃ​មន្ទីរពេទ្យ AIIMS ក្នុង​ទីក្រុង Bhubaneswar ប្រទេស​ឥណ្ឌា​បាន​និយាយថា "​ក្មេង​ម្នាក់នេះ​បាន​នៅ​ជាមួយ​យើង​តាំងពី​ថ្ងៃទី ២០ ខែវិច្ឆិកា​។ ក្បាល​របស់គាត់​បាន​ផ្ទុក​សារធាតុ​រាវ​ជាង ៥,៥ លីត្រ​។ មកទល់​ឥឡូវ យើង​បាន​ទាញយក​សារធាតុ​រាវ​អស់ ៣,៧ លីត្រ​ដោយ ការ​ចោះ​បង្ហូរ​វា​ចេញមកក្រៅ​"៕


 

Untitled 1 adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់