ប៉ូលិសឃាត់ខ្លួនចោរឆក់​កាបូបម្នាក់ក្នុងចំណោម ៤ នាក់ បណ្ដាលឱ្យស្រីស្អាតម្នាក់រងបួស

    ភ្នំពេញ ៖ កម្លាំង​ល្បាត​របស់​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ទឹកល្អក់ ទី​១ បាន​ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ក្នុងចំណោម​បក្ខពួក​៤​នាក់​ជាក់ស្តែង​ខណៈពេល​កំពុង​ឆក់​កាបូប​ពុំបាន​សម្រេច បណ្តាលឱ្យ​ជនរងគ្រោះ​ដួល​ម៉ូតូ​រងរបួស​នៅ​ចំណុច​មុខផ្ទះ​លេខ​៧៣៥ ផ្លូវ​លេខ​១២៨ ក្រុមទី​៣១ ភូមិ​៩ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក នៅ​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​២ ​និង​១៥នាទី រសៀល​នេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ម៉ៅ វីល្លៀម ហៅ អា ខ្មោច ភេទប្រុស អាយុ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ពុំ​ចាំ​លេខ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ជាន សុជាតិ ភេទ​ស្រី អាយុ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​គ្លី​និ​ច​ចេស្តា ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រងរបួស​ដាច់ រលាត់​ខ្នងជើង​ឆ្វេង និង​ជង្គង់​ទាំងសងខាង។​

    វត្ថុតាង​ដែល​បាន​ចាប់យក ម៉ូតូ​មួយគ្រឿង​ម៉ាក Su Zuki Nex ពណ៌​លឿង ស៊​រី​2014 ពាក់​ស្លាក​លេខ ភ្នំពេញ 1DD-4966 មាន​លេខ​តួ 311490 និង​លេខ ម៉ាស៊ីន 311504 (ជា​ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ធ្វើសកម្មភាព)។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រហែល២ ​និង​១៥​នាទី រសៀល​ជនរងគ្រោះ​បាន បើក​ម៉ូតូ​ម៉ាក Honda Scoopy ពណ៌​ស ពាក់​ស្លាក លេខ​ភ្នំពេញ 1GS-4706 ឌុប​មិត្ត​ភក្តិ​ឈ្មោះ ប៊ុន ម៉ី សុភាគ ភេទ​ស្រី អាយុ២៤​ឆ្នាំ ជនជាតិខ្មែរ ដោយ​ជន រងគ្រោះ​មាន​ស្ពាយ​កាបូប​មួយ​ពណ៌​បៃតង​នៅ​ចំហៀ​ង​ខាងឆ្វេង ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ លេខ​១២៨ ពី​កើតមក​លិច។​

    ពេលមកដល់​ចំណុច​កើត ហេតុ ស្រាប់​តែមាន​ជនសង្ស័យ៤​នាក់ ជិះ​ម៉ូតូ​ពីរ គ្រឿង​ម៉ាក Su Zuki Nex ពណ៌​លឿង ស៊​រី​2014 ពាក់​ស្លាក​លេខ ភ្នំពេញ 1DD-4966 និង​ម៉ាក Hon da C១២៥ ពណ៌​ខ្មៅ ស៊េរី២០១៧ តាម​មកពី​ក្រោយ អែប​ទន្ទឹម​ខាងឆ្វេង ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនរងគ្រោះ ដោយ​ខ្សែ​កាបូប​ជនរងគ្រោះ​ធំ ទើប​ជនសង្ស័យ​ទាញ​កាបូប​នោះ​ពុំបាន​សម្រេច បណ្តាលឱ្យ​ម៉ូតូ​ជនរងគ្រោះ​ដួល​ទៅលើ​ម៉ូតូ​ជនសង្ស័យ ហើយដួល​ម៉ូតូ​ទាំងអស់គ្នា ។​

    ភ្លាមនោះ​មានការ​អន្តរាគមន៍​ពី សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យម្នាក់​ឈ្មោះ ម៉ៅ វីល្លៀម ហៅ​អា​ខ្មោច ចំណែក​ជនសង្ស័យ ​០៣ ​នាក់ ទៀត ជិះ​ម៉ូតូ​គេចខ្លួនបាត់។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់៕​

ជនសង្ស័យ

ជនរងគ្រោះ

Untitled 1
adverise with khmeread